យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងបានលើកដៃស្បថថា នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប យើងនឹងឲ្យស្រុកនោះដល់អ្នករាល់គ្នាទុកជាកេរអាករ យើងជាព្រះយេហូវ៉ា"»។ លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្ដែ គេមិនស្តាប់លោកឡើយ ព្រោះគេបាក់ទឹកចិត្ត និងភាពជាទាសករដ៏ឃោរឃៅ។