ប៉ុន្ដែ យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយយើងនឹងបន្ថែមទីសម្គាល់ និងការអស្ចារ្យរបស់យើងនៅក្នុងស្រុកអេស៊ីព្ទ។ កាលណាផារ៉ោនមិនស្តាប់អ្នក យើងនឹងដាក់ដៃរបស់យើងលើស្រុកអេស៊ីព្ទ ហើយនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ ដោយការវិនិច្ឆ័យយ៉ាងធំ។