ក្រោយមក ប្រពន្ធរបស់ចៅហ្វាយលោកចេះតែដៀងភ្នែកមើលលោកយ៉ូសែប ហើយនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។ ប៉ុន្ដែ លោកបានបដិសេធ ហើយពោលទៅប្រពន្ធចៅហ្វាយខ្លួនថា៖ «មើល៍! ចៅហ្វាយខ្ញុំឥតដឹងថាមានអ្វីៗនៅនឹងខ្ញុំ នៅក្នុងផ្ទះនេះផង លោកបានប្រគល់អ្វីៗទាំងអស់របស់លោកមកក្នុងដៃរបស់ខ្ញុំ។ គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?»