ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ
ឥតវិលត្រឡប់ទៅលើវិញ
គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង
ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ
និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា
នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ
ក៏មិនដែលវិលមកឯយើងវិញ
ដោយឥតកើតផលយ៉ាងដូច្នោះដែរ
គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង
ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី
ដែលយើងចាត់ទៅធ្វើនោះ។