ខគម្ពីរពេញនិយមពី ម៉ាថាយ 6

«ពេល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម ដូច​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ធ្វើ​ទឹក​មុខ​ស្រងូត ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ ពេល​តម​អាហារ ចូរ​លាប​ប្រេង​លើ​ក្បាល ហើយ​លុប​មុខ​ចេញ ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា អ្នក​តម​អាហារ គឺ​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​វិញ ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 6