នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។