បន្ទាប់មក យ៉ាកុបបន់ថា៖ “ប្រសិនបើព្រះគង់នៅជាមួយទូលបង្គំ ហើយថែរក្សាទូលបង្គំតាមផ្លូវដែលទូលបង្គំទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំហូប និងប្រទានសម្លៀកបំពាក់ឲ្យទូលបង្គំស្លៀកពាក់ ហើយទូលបង្គំបានត្រឡប់ទៅផ្ទះរបស់ឪពុកទូលបង្គំវិញដោយសុខសាន្ត នោះព្រះយេហូវ៉ានឹងបានជាព្រះរបស់ទូលបង្គំ។ រីឯថ្មនេះដែលទូលបង្គំបានបញ្ឈរជាបង្គោល នឹងបានជាដំណាក់របស់ព្រះ ហើយអ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងថ្វាយមួយភាគដប់ដល់ព្រះអង្គ”៕