យេរេមា 12
12
1ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងទ្រង់ នោះទ្រង់សុចរិតទេ ប៉ុន្តែទូលបង្គំចង់តែទូលពិភាក្សានឹងទ្រង់ ពីដើមហេតុនៃការណ៍ថា ហេតុអ្វីបានជាដំណើររបស់មនុស្សអាក្រក់តែងតែចំរើនឡើង ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តដោយកំបត់ បាននៅជាឥតកង្វល់ដូច្នេះ 2ទ្រង់បានដាំគេ អើ គេចាក់ឫសចុះ ហើយក៏ធំឡើង អើ គេកើតផលផង គេយកទ្រង់មកផ្ទាល់នៅមាត់ តែឲ្យទ្រង់នៅឆ្ងាយពីចិត្តគេវិញ 3តែឱព្រះយេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតទ្រង់ជាយ៉ាងណា សូមទ្រង់ចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសំរាប់នាំទៅសំឡាប់ ហើយដំរូវគេទុកដល់ថ្ងៃកាប់សំឡាប់ 4ស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុកត្រូវស្វិតក្រៀមទៅដល់កាលណាទៀត សត្វជើង៤ នឹងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា ព្រះនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។
5បើឯងបានរត់ជាមួយនឹងពួកថ្មើរជើង ហើយគេបាននាំឲ្យឯងអស់កំឡាំង ដូច្នេះ ធ្វើដូចម្តេចឲ្យឯងប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ ឯងមិនសូវមានសេចក្ដីសុខទេ នោះតើឯងនឹងធ្វើដូចម្តេច ក្នុងកាលដែលទន្លេយ័រដាន់ជន់ពេញកំឡាំងឡើង 6ដ្បិតទោះទាំងពួកបងប្អូនឯង នឹងពួកគ្រួឪពុកឯង ក៏បានប្រព្រឹត្តដោយកំបត់នឹងឯងដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយឯងផង តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយគង់តែមិនត្រូវជឿតាមគេឡើយ។
7អញបានលះលែងគ្រួសាររបស់អញហើយ ក៏បានបោះបង់ចោលមរដករបស់អញដែរ ឯអ្នកស្ងួនសំឡាញ់នៃដួងចិត្តអញ នោះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវផង 8ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ 9ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយ ចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ 10មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ 11គេបានធ្វើឲ្យទៅជាទីអន្តរធាន ទីនោះសោយសោករកអញ ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវអន្តរធានទៅ ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ 12មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំងទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្ដីសុខឡើយ 13គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយឯងរាល់គ្នានឹងត្រូវខ្មាសចំពោះផលរបស់ឯងដែរ ដោយព្រោះសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា។
14ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ 15រួចក្រោយដែលអញបានដករំលើងគេទៅហើយ នោះអញនឹងត្រឡប់ចិត្ត មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេ ឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាដល់មរដករបស់គេ ហើយដល់ស្រុករបស់គេរៀងខ្លួនផង 16យ៉ាងនោះ បើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់រាស្ត្រអញ ឲ្យអស់ពីចិត្ត ហើយនឹងស្បថដោយនូវឈ្មោះអញថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនរាស្ត្រអញ ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្តាលរាស្ត្រអញជាពិត 17តែបើគេមិនព្រមស្តាប់តាមទេ នោះអញនឹងដករំលើងសាសន៍នោះទៅ គឺទាំងដករំលើង ហើយបំផ្លាញផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
យេរេមា 12: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: