ទំនុកដំកើង 131
131
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ
ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស
ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ
ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ
2ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច
ដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ
គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ
អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំ
ប្រៀបដូចជាកូនដែលលែងដោះហើយ
3ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ា
ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ចចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 131: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.