នេះជាសេចក្ដីទំនាយថ្លែងទំនាយយ៉ាងធ្ងន់ ដែលហោរាហាបាគុកបានឃើញ។ ឱព្រះយេហូវ៉ាអើយ តើទូលបង្គំត្រូវអំពាវនាវដល់កាលណាទៀត បើព្រះអង្គមិនឆ្លើយតបសោះដូច្នេះ? ទូលបង្គំស្រែករកព្រះអង្គពីអំពើឃោរឃៅ តែព្រះអង្គមិនសង្គ្រោះសោះ? ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែទំនាស់ចិត្តដូច្នេះ? ដ្បិតមានសុទ្ធតែការបំផ្លាញ និងអំពើឃោរឃៅនៅមុខទូលបង្គំ ក៏មានតែការឈ្លោះប្រកែក និងការទាស់ទែងគ្នាកើតឡើង។ ហេតុដូច្នេះ បញ្ញត្តិច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត លែងមានយុត្តិធម៌ទៀតហើយ។
អាន ហាបាគុក 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគុក 1:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ