ហាបាគូក 1:1-4

ហាបាគូក 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​ទំនាយ​ថ្លែងទំនាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​ត្រូវ​អំពាវ‌នាវ​ដល់​កាល​ណា​ទៀត បើ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​សោះ​ដូច្នេះ? ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​អំពើ​ឃោរឃៅ តែ​ព្រះ‌អង្គ​មិន​សង្គ្រោះ​សោះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូល‌បង្គំ​មើល​ឃើញ​តែ​ទំនាស់​ចិត្ត​ដូច្នេះ? ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ និង​អំពើ​ឃោរឃៅ​នៅ​មុខ​ទូល‌បង្គំ ក៏​មានតែ​ការ​ឈ្លោះ​ប្រកែក និង​ការ​ទាស់‌ទែង​គ្នា​កើត​ឡើង។ ហេតុ​ដូច្នេះ បញ្ញត្តិ​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត លែង​មាន​យុត្តិ‌ធម៌​ទៀត​ហើយ។

ចែក​រំលែក
អាន ហាបាគូក 1

ហាបាគូក 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។ ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ស្រែក​អង្វរ ព្រះអង្គ​ដល់​កាល​ណា​ទៀត បើ​ព្រះអង្គ​មិន​ស្ដាប់​ទូលបង្គំ​ដូច្នេះ? ទូលបង្គំ​ស្រែក​ទូល​ព្រះអង្គ​ស្ដី​អំពី អំពើ​ឃោរ‌ឃៅ​ដែល​ពួក​គេ​ប្រព្រឹត្ត ម្ដេច​ក៏​ព្រះអង្គ​មិន​សង្គ្រោះ​យើង​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឲ្យ​ទូលបង្គំ ឃើញ​តែ​អំពើ​អាក្រក់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ឃើញ​ការ​សង្កត់‌សង្កិន ហើយ​នៅ​ស្ងៀម​ដូច្នេះ? នៅ​ជុំ‌វិញ​ទូលបង្គំ មាន​តែ​ការ​លួច​ប្លន់ អំពើ​ឃោរ‌ឃៅ និង​ការ​ប្ដឹង‌ផ្ដល់ ទាស់‌ទែង​គ្នា។ គ្មាន​នរណា​គោរព​ក្រឹត្យ‌វិន័យ រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។

ចែក​រំលែក
អាន ហាបាគូក 1

ហាបាគូក 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវ‌នាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូលបង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូលបង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ នឹង​ការ​ច្រឡោត​នៅ​មុខ​ទូលបង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​ការ​ទាស់‌ទែង​គ្នា​កើត​ឡើង ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​ចេញ​មក​ខូច​ហើយ។

ចែក​រំលែក
អាន ហាបាគូក 1