យ៉ូស្វេ 12:1-23

យ៉ូស្វេ 12:1-23 គកស១៦

រីឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ ដែលប្រជា‌ជន​អ៊ីស្រា‌អែល​បាន​វាយ ហើយ​ចាប់​យក​ស្រុករបស់​គេ នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់​ទិស​ខាង​កើត ចាប់​តាំង​ពី​ស្ទឹង​អើណូន​រហូត​ដល់​ភ្នំ​ហ៊ើរម៉ូន និង​តំបន់អារ៉ា​បា​ទាំង​អស់​នៅ​ខាង​កើត​នោះ គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​នៅ​ក្រុង​ហែស‌បូន ដែល​សោយ‌រាជ្យ​លើ​ស្រុក​កាឡាដ​មួយ​ចំហៀង ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន គឺ​ពី​កណ្ដាល​ស្ទឹង​នោះ រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ប្រទល់​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន និង​តំបន់​អារ៉ាបា​រហូត​ដល់​សមុទ្រ​គេនេ‌សារ៉ែតខាង​កើត ហើយ​បន្ត​ទៅ​ទិស​ខាង​កើត​រហូត​ដល់​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​អំបិល តាម​ផ្លូវ​ទៅ​ឯ​បេត-យេស៊ីម៉ូត ហើយ​នៅ​ខាង​ត្បូង​នោះ​ត្រង់​ជើង​ភ្នំ​ពីសកា និង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើរម៉ូន និង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាដ​មួយ​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ប្រទល់​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន គឺ​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​លោក​ក៏​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ទុក​ជា​កេរ‌អាករ​របស់​គេ។ ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ដែល​លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​វាយ ចាប់​យក​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច ចាប់​តាំង​ពីក្រុង​បាល-កាដ នៅ​ជ្រលង​ភ្នំ​ល្បាណូន រហូត​ដល់​ភ្នំ​ហាឡាក ត្រង់​កន្លែង​ឡើង​ទៅ​ឯ​ភ្នំ​សៀរ (ស្រុក​នោះ​លោក​យ៉ូស្វេ​ក៏​ចែក​ដល់​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​កេរ‌អាករ តាម​ចំណែក​របស់​គេ គឺ​ស្រុក​ភ្នំ តំបន់​វាល​ទំនាប តំបន់​អារ៉ាបា តំបន់ជម្រាល ទី​រហោ‌ស្ថាន និង​តំបន់​ណេកិប ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស) គឺ​ស្តេច​ក្រុង​យេរីខូរ​មួយ ស្តេច​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អែល​មួយ ស្តេច​ក្រុង​យេរូ‌សាឡិមមួយ ស្តេច​ក្រុង​ហេប្រុន​មួយ ស្តេច​ក្រុង​យ៉ារមុត​មួយ ស្តេច​ក្រុង​ឡាគីស​មួយ ស្តេច​ក្រុង​អេក្លុនមួយ ស្តេច​ក្រុង​កេស៊ើរ​មួយ ស្តេច​ក្រុង​ដេបៀរមួយ ស្តេច​ក្រុង​កេឌើរមួយ ស្តេច​ក្រុង​ហោម៉ា​មួយ ស្តេច​ក្រុង​អើរ៉ាត​មួយ ស្តេច​ក្រុង​លិបណាមួយ ស្តេច​ក្រុង​អាឌូឡាមមួយ ស្តេច​ក្រុង​ម៉ាកេដាមួយ ស្តេច​ក្រុង​បេត-អែលមួយ ស្តេច​ក្រុង​តាពួរ​មួយ ស្តេច​ក្រុង​ហេភើរ​មួយ ស្តេច​ក្រុង​អាផែកមួយ ស្តេច​ក្រុង​ឡាសារ៉ុន​មួយ ស្តេច​ក្រុង​ម៉ាដូនមួយ ស្តេច​ក្រុង​ហាសោរមួយ ស្តេច​ក្រុង​ស៊ីមរ៉ុន-មេរ៉ុន​មួយ ស្តេច​ក្រុង​អាកសាប​មួយ ស្តេច​ក្រុង​តា‌អា‌ណាកមួយ ស្តេច​ក្រុង​មេគី‌ដោមួយ ស្តេច​ក្រុង​កេដេស​មួយ ស្តេច​ក្រុង​យ៉ុកនាម​នៅ​ស្រុក​កើមែលមួយ ស្តេច​ក្រុង​ដោរ​នៅ​ខ្ពង់​រាប​ដោរ​មួយ ស្តេច​ក្រុង​កូយីម​នៅ​គីល‌កាល មួយ

អាន យ៉ូស្វេ 12