យ៉ូស្វេ 12:1-23
យ៉ូស្វេ 12:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្ដេចនានានៅស្រុកនោះ ដូចតទៅ: គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្ដាលទឹកធ្លាក់នោះរហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន ព្រមទាំងតំបន់អារ៉ាបារហូតដល់សមុទ្រគេណាសារ៉ែត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជម្រាលភ្នំពីសកា។ រីឯស្ដេចមួយទៀត គឺព្រះបាទអុក ជាស្ដេចស្រុកបាសាន និងជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្ដេចគង់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូន ក្រុងសាល់កា និងស្រុកបាសានទាំងមូលរហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និងស្រុកម៉ាកាធី ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុន ស្ដេចក្រុងហេសបូន។ លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារស្ដេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាកម្មសិទ្ធិ។ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានវាយឈ្នះស្ដេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។ ទឹកដីទាំងនោះ មានតំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាលភ្នំ តំបន់វាលរហោស្ថាន និងតំបន់ណេកិប គឺស្រុករបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ រីឯស្ដេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រាអែលមានៈ ស្ដេចក្រុងយេរីខូ ស្ដេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល ស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស ស្ដេចក្រុងអេក្លូន ស្ដេចក្រុងកេស៊ើរ ស្ដេចក្រុងដេបៀរ ស្ដេចក្រុងកេឌើរ ស្ដេចក្រុងហោម៉ា ស្ដេចក្រុងអើរ៉ាត ស្ដេចក្រុងលីបណា ស្ដេចក្រុងអាឌូឡាំ ស្ដេចក្រុងម៉ាកេដា ស្ដេចក្រុងបេតអែល ស្ដេចក្រុងតាពូរ ស្ដេចក្រុងហេភើរ ស្ដេចក្រុងអាផេក ស្ដេចក្រុងឡាសារ៉ូន ស្ដេចក្រុងម៉ាដូន ស្ដេចក្រុងហាសោរ ស្ដេចក្រុងស៊ីមរ៉ូន-មេរ៉ូន ស្ដេចក្រុងអាកសាប ស្ដេចក្រុងតាអាណាក់ ស្ដេចក្រុងមេគីដោ ស្ដេចក្រុងកេដែស ស្ដេចក្រុងយ៉ុកនាម នៅភ្នំកើមែល ស្ដេចក្រុងដោរនៅវាលរាបដោរ ស្ដេចក្រុងកូយីម នៅជិតគីលកាល់
យ៉ូស្វេ 12:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលប្រជាជនអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុករបស់គេ នៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងអស់នៅខាងកើតនោះ គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាដមួយចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្ដាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំប្រទល់ស្រុកពួកកូនចៅអាំម៉ូន និងតំបន់អារ៉ាបារហូតដល់សមុទ្រគេនេសារ៉ែតខាងកើត ហើយបន្តទៅទិសខាងកើតរហូតដល់សមុទ្រអារ៉ាបា គឺសមុទ្រអំបិល តាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី ដែលសោយរាជ្យលើស្រុកភ្នំហ៊ើរម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាដមួយចំហៀងដែរ ទល់នឹងព្រំប្រទល់ស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន គឺលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាកេរអាកររបស់គេ។ ពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីក្រុងបាល-កាដ នៅជ្រលងភ្នំល្បាណូន រហូតដល់ភ្នំហាឡាក ត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះលោកយ៉ូស្វេក៏ចែកដល់កុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាកេរអាករ តាមចំណែករបស់គេ គឺស្រុកភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាល ទីរហោស្ថាន និងតំបន់ណេកិប ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស) គឺស្តេចក្រុងយេរីខូរមួយ ស្តេចក្រុងអៃយដែលនៅជិតបេត-អែលមួយ ស្តេចក្រុងយេរូសាឡិមមួយ ស្តេចក្រុងហេប្រុនមួយ ស្តេចក្រុងយ៉ារមុតមួយ ស្តេចក្រុងឡាគីសមួយ ស្តេចក្រុងអេក្លុនមួយ ស្តេចក្រុងកេស៊ើរមួយ ស្តេចក្រុងដេបៀរមួយ ស្តេចក្រុងកេឌើរមួយ ស្តេចក្រុងហោម៉ាមួយ ស្តេចក្រុងអើរ៉ាតមួយ ស្តេចក្រុងលិបណាមួយ ស្តេចក្រុងអាឌូឡាមមួយ ស្តេចក្រុងម៉ាកេដាមួយ ស្តេចក្រុងបេត-អែលមួយ ស្តេចក្រុងតាពួរមួយ ស្តេចក្រុងហេភើរមួយ ស្តេចក្រុងអាផែកមួយ ស្តេចក្រុងឡាសារ៉ុនមួយ ស្តេចក្រុងម៉ាដូនមួយ ស្តេចក្រុងហាសោរមួយ ស្តេចក្រុងស៊ីមរ៉ុន-មេរ៉ុនមួយ ស្តេចក្រុងអាកសាបមួយ ស្តេចក្រុងតាអាណាកមួយ ស្តេចក្រុងមេគីដោមួយ ស្តេចក្រុងកេដេសមួយ ស្តេចក្រុងយ៉ុកនាមនៅស្រុកកើមែលមួយ ស្តេចក្រុងដោរនៅខ្ពង់រាបដោរមួយ ស្តេចក្រុងកូយីមនៅគីលកាល មួយ
យ៉ូស្វេ 12:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលពួកកូនចៅអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុកគេនៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើម៉ូន នឹងស្រុកវាលទាំងអស់នៅខាងកើតនោះ គឺស៊ីហុនជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាត១ចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្តាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកពួកកូនចៅអាំម៉ូន នឹងស្រុកវាលរហូតដល់ខាងកើតសមុទ្រគេនេសារ៉ែត ហើយទៅដល់ខាងកើតសមុទ្រនៅវាល គឺជាសមុទ្រអំបិលតាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា នឹងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី ដែលសោយរាជ្យលើស្រុកភ្នំហ៊ើម៉ូន នឹងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំស្រុករបស់សាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាត១ចំហៀងដែរ ទល់នឹងព្រំស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន គឺលោកម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ា នឹងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាកេរ្តិ៍អាកររបស់គេ។ ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ គឺស្រុកភ្នំ ស្រុកទំនាប ស្រុកវាល ស្រុកជំរាល ទីរហោស្ថាន នឹងស្រុកត្បូង ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស) នោះគឺស្តេចក្រុងយេរីខូរ១ ស្តេចក្រុងអៃយដែលនៅជិតបេត-អែល១ ស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ ស្តេចក្រុងអេក្លុន១ ស្តេចក្រុងកេស៊ើរ១ ស្តេចក្រុងដេបៀរ១ ស្តេចក្រុងកេឌើរ១ ស្តេចក្រុងហោរម៉ា១ ស្តេចក្រុងអើរ៉ាត១ ស្តេចក្រុងលិបណា១ ស្តេចក្រុងអាឌូឡាម១ ស្តេចក្រុងម៉ាកេដា១ ស្តេចក្រុងបេត-អែល១ ស្តេចក្រុងតាពួរ១ ស្តេចក្រុងហេភើរ១ ស្តេចក្រុងអាផែក១ ស្តេចក្រុងឡាសារ៉ុន១ ស្តេចក្រុងម៉ាដូន១ ស្តេចក្រុងហាសោរ១ ស្តេចក្រុងស៊ីមរ៉ុន-មេរ៉ុន១ ស្តេចក្រុងអាកសាប១ ស្តេចក្រុងតាអាណាក់១ ស្តេចក្រុងមេគីដោ១ ស្តេចក្រុងកេដេស១ ស្តេចក្រុងយ៉ុកនាម នៅស្រុកកើមែល១ ស្តេចក្រុងដោរ ដែលនៅត្រង់ទីទំនួលរបស់ក្រុងដោរ១ ស្តេចក្រុងកូយីម ដែលនៅគីលកាល១