ពេលនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅទីរហោស្ថាន ដើម្បីឲ្យអារក្សល្បួង។ ក្រោយពីបានតមសែសិបថ្ងៃ សែសិបយប់មក ទ្រង់ក៏ឃ្លាន។ មេល្បួងក៏ចូលមក ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរបង្គាប់ឲ្យដុំថ្មទាំងនេះក្លាយជានំបុ័ងទៅ!»។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។ បន្ទាប់មក អារក្សក៏នាំព្រះអង្គទៅកាន់ក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គលើកំពូលព្រះវិហារ ទូលថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក" ហើយថា "ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «មានសេចក្តីចែងទុកដូច្នេះទៀតថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។ មួយទៀត អារក្សបាននាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញអស់ទាំងនគរក្នុងពិភពលោក និងសិរីល្អរបស់នគរទាំងនោះ ថ្វាយព្រះអង្គទត រួចវាទូលព្រះអង្គថា៖ «ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងនេះដល់អ្នក»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។ ពេលនោះ អារក្សក៏ថយចេញពីព្រះអង្គទៅ ហើយរំពេចនោះ ស្រាប់តែមានពួកទេវតាចូលមកបម្រើព្រះអង្គ។
អាន ម៉ាថាយ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 4:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ