ម៉ាថាយ 6:6-8

ម៉ាថាយ 6:6-8 គកស១៦

ប៉ុន្តែ ពេល​ណា​អ្នក​អធិស្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ចុះ នោះ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]។ ពេល​អ្នក​អធិស្ឋាន ចូរ​កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌របស់​គេ​នឹង​ស្តាប់​គេ ព្រោះ​គេ​ពោល​ពាក្យ​ជា​ច្រើន។ កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌អង្គ​ទៅ​ទៀត។

អាន ម៉ាថាយ 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 6:6-8