ឯមនុស្សទាល់ក្រ ដែលដើរតាមផ្លូវទៀងត្រង់ វិសេសជាងមនុស្សដែលមានបបូរមាត់ចចើង និងចិត្តល្ងីល្ងើ។ មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។ សេចក្ដីចម្កួតរបស់មនុស្ស រមែងបង្ខូចផ្លូវរបស់ខ្លួន ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។ ការដែលមានទ្រព្យសម្បត្តិ នាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។ សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។ មនុស្សជាច្រើនខំយកចិត្តមនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្តសម្លាញ់នឹងអ្នក ដែលចែកអំណោយទានដែរ។ មនុស្សក្រីក្រ សុទ្ធតែត្រូវបងប្អូនទាំងអស់ស្អប់ទៅហើយ នោះចំណង់បើមិត្តភក្តិ តើនឹងឃ្លាតឆ្ងាយពីអ្នកនោះ ជាជាងអម្បាលម៉ានទៅទៀត អ្នកនោះតាមទៅអង្វរគេ តែគេគេចបាត់អស់។ អ្នកណាដែលបានប្រាជ្ញា ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។ សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។ ការដែលអាស្រ័យនៅដោយរុងរឿង មិនសមនឹងមនុស្សល្ងីល្ងើទេ លើសពីនេះទៀតនោះ ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។ សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។ សេចក្ដីក្រោធរបស់ស្តេច ធៀបដូចជាសូរគ្រហឹមរបស់សិង្ហ តែសេចក្ដីសប្បុរសរបស់ស្ដេច ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។ កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។ ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
អាន សុភាសិត 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 19:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ