សុភា‌សិត 25:15-28

សុភា‌សិត 25:15-28 គកស១៦

ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅ‌ហ្វាយ​បាន ហើយ​អណ្ដាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។ តើ​ឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិ‌ភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិ‌ភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។ កុំ​ឲ្យ​ជើង​ឯង​ចូល​ផ្ទះ​អ្នក​ជិត​ខាង ជា​ញឹក​ញយ​ពេក​ឡើយ ក្រែង​គេ​ធុញ​ទ្រាន់ ហើយ​ស្អប់​ឯង​វិញ។ អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ ដាវ និង​ព្រួញ​យ៉ាង​មុត។ ការ​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ និង​ជើង​ពិការ។ អ្នក​ណា​ដែល​ច្រៀង​ចម្រៀង ឲ្យ​អ្នក​កើត​ទុក្ខ​ស្តាប់ នោះ​ដូច​ជា​ដោះ​អាវ​នៅ​រដូវ​ងារ ឬ​ដូច​ជា​ចាក់​ទឹក​ខ្មេះ​ទៅ​លើមុខ​របួស។ បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង យ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើង នៅ​លើ​ក្បាល​វា ហើយ​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​ដល់​ឯង។ ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្ដាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​ឲ្យ​គេ​មាន​មុខ​មួ‌ម៉ៅ​ដូច្នោះ​ដែរ។ ស៊ូ​នៅ​ក្នុង​ទី​កៀន​មួយ​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា‌មួយ​ស្ត្រី ដែល​ចេះ​តែ​រក​រឿង។ ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស ល្វឹង‌ល្វើយ​ជា​យ៉ាង​ណា ដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ ក៏​យ៉ាង​នោះ​ដែរ។ មនុស្ស​សុចរិត​ដែល​ចុះ​ចាញ់ ចំពោះ​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​រន្ធ​ទឹក​ល្អក់ ក៏​ដូច​ជា​ក្បាល​ទឹក​ដែល​ខូច​ហើយ​ដែរ។ បើ​បរិ‌ភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ ហើយបើ​ស្វែង​រក​កិត្តិ‌សព្ទ​ដល់​ខ្លួន នោះ​ក៏ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។ បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។

អាន សុភា‌សិត 25