ទំនុកតម្កើង 29
29
ព្រះសូរសៀងរបស់ព្រះក្នុងពេលមានព្យុះបាក់បោកខ្លាំង
ទំនុករបស់ស្ដេចដាវីឌ។
1ឱពពួកទេវតានៅស្ថានសួគ៌អើយ
ចូរសរសើរតម្កើងព្រះយេហូវ៉ា
ចូរថ្វាយសិរីល្អ និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា។
2ចូរថ្វាយសិរីល្អដល់ព្រះនាមព្រះអង្គ
គឺដល់ព្រះយេហូវ៉ា
ចូរថ្វាយបង្គំព្រះយេហូវ៉ា
ដោយពាក់គ្រឿងលម្អបរិសុទ្ធ។
3៙ ព្រះសូរសៀងរបស់ព្រះយេហូវ៉ា
លាន់ឮលើផ្ទៃទឹក
ព្រះដ៏មានសិរីល្អព្រះអង្គបញ្ចេញផ្គរលាន់
គឺព្រះយេហូវ៉ាគង់លើមហាសាគរ។
4ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច
ព្រះសូរសៀងរបស់ព្រះយេហូវ៉ា
មានពេញដោយឫទ្ធានុភាព។
5ព្រះសូរសៀងរបស់ព្រះយេហូវ៉ាបំបាក់ដើមតាត្រៅ
គឺព្រះយេហូវ៉ាបំបាក់ដើមតាត្រៅនៅភ្នំល្បាណូន។
6ព្រះអង្គធ្វើឲ្យភ្នំល្បាណូនលោតដូចជាកូនគោ
ហើយឲ្យភ្នំស៊ីរាន លោតដូចជាគោព្រៃស្ទាវ។
7ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យមាន
អណ្ដាតភ្លើងផុសឡើង។
8ព្រះសូរសៀងរបស់ព្រះយេហូវ៉ា
កក្រើកទីរហោស្ថាន
ព្រះយេហូវ៉ាអង្រួនទីរហោស្ថានការដេស។
9ព្រះសូរសៀងរបស់ព្រះយេហូវ៉ា
អង្រួនក្តាន់ញីឲ្យកើតកូន
ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង
ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ
ស្រែកឡើងថា «ស្រីសួស្ដី!»
10ព្រះយេហូវ៉ាគ្រប់គ្រងលើទឹកជំនន់
ព្រះយេហូវ៉ាគង់ជាព្រះមហាក្សត្រ
រហូតតរៀងទៅ។
11ព្រះយេហូវ៉ាប្រទានកម្លាំង
ដល់ប្រជារាស្ត្រព្រះអង្គ
ព្រះយេហូវ៉ាប្រោសប្រទានពរ
ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 29: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies