យ៉ូប 19
19
លោកយ៉ូបឆ្លើយតបទៅលោកប៊ីលដាដ: នៅទីបញ្ចប់ ព្រះអង្គមុខជាធ្វើអន្តរាគមន៍មិនខាន!
1លោកយ៉ូបឆ្លើយវិញថា៖
2«តើអស់លោកធ្វើឲ្យ
ខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកម្ទេចខ្ញុំ
ដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត?
3អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយ
តើអស់លោកមិនចេះខ្មាស
ដោយធ្វើបាបខ្ញុំបែបនេះទេឬ?
4ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ
កំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។
5ប្រសិនបើអស់លោកបន្តុះបង្អាប់ខ្ញុំ
ដើម្បីលើកតម្កើងខ្លួនឯង
ហើយយកទុក្ខវេទនារបស់ខ្ញុំ
មកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស
6នោះតោងដឹងថាព្រះជាម្ចាស់ទេតើ
ដែលដាក់កំហុសនេះមកលើខ្ញុំ
ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
7ប្រសិនបើខ្ញុំស្រែកហៅគេជួយ
ក៏គ្មាននរណាឆ្លើយ
ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌
ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
8ព្រះអង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួច
ព្រះអង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។
9ព្រះអង្គដកកិត្តិយសចេញពីខ្ញុំ
ព្រះអង្គយកមកុដចេញពីក្បាលរបស់ខ្ញុំ។
10ព្រះអង្គប្រហារខ្ញុំពីគ្រប់ទិសទី
ធ្វើឲ្យខ្ញុំវិនាស
ព្រះអង្គរម្លើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ
ដូចគេរម្លើងដើមឈើ។
11ព្រះពិរោធរបស់ព្រះអង្គឆាបឆេះមកលើខ្ញុំ
ព្រះអង្គចាត់ទុកខ្ញុំដូចជាបច្ចាមិត្ត។
12កងទ័ពរបស់ព្រះអង្គលើកគ្នាមកវាយលុកខ្ញុំ
ពួកគេបោះទ័ពព័ទ្ធជុំវិញលំនៅខ្ញុំ។
13ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ
អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ
បានក្លាយជាអ្នកដទៃទៅវិញ។
14សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ
អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
15ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំ
បានចាត់ទុកខ្ញុំដូចជាអ្នកដទៃ
គេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។
16ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ
តែគេមិនឆ្លើយតបវិញទេ
ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។
17ដង្ហើមរបស់ខ្ញុំជះក្លិនអសោច
ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន
បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។
18សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ
ពេលខ្ញុំងើបឈរឡើង
នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។
19អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ
អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា
ប្រឆាំងនឹងខ្ញុំ។
20ខ្ញុំនៅសល់តែស្បែក និងឆ្អឹង
ហើយវិះតែនឹងស្លាប់ទៀតផង ។
21មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ
សូមអាណិតមេត្តាខ្ញុំផង!
ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។
22ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ
ដូចព្រះជាម្ចាស់យ៉ាងនេះ
អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?
23សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក
គឺចារទុកនៅក្នុងក្រាំងមួយ!
24សូមឲ្យគេចារឹកពាក្យនេះ
ដោយដែកឆ្លាក់ និងសំណ
ទុកនៅលើផ្ទាំងថ្មរហូតតទៅ។
25ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ
ទ្រង់មានព្រះជន្មគង់នៅ
ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់
នៅលើផែនដី។
26ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ
នោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់
27ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក
គឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់
ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
28អស់លោកពោលថា
“យើងមិនបានតាមធ្វើបាបគាត់ទេ
ទុក្ខទោសរបស់គាត់បណ្ដាលមកពី
ខ្លួនគាត់ផ្ទាល់ទេតើ!”
29ចូរខ្លាចមុខដាវទៅ
ដ្បិតការចោទប្រកាន់របស់អស់លោក
តែងតែទទួលទោសដ៏សាហាវបែបនេះឯង។
ពេលនោះ អស់លោកមុខជាដឹងថា
ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 19: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 19
19
លោកយ៉ូបឆ្លើយតបទៅលោកប៊ីលដាដ: នៅទីបញ្ចប់ ព្រះអង្គមុខជាធ្វើអន្តរាគមន៍មិនខាន!
1លោកយ៉ូបឆ្លើយវិញថា៖
2«តើអស់លោកធ្វើឲ្យ
ខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកម្ទេចខ្ញុំ
ដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត?
3អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយ
តើអស់លោកមិនចេះខ្មាស
ដោយធ្វើបាបខ្ញុំបែបនេះទេឬ?
4ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ
កំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។
5ប្រសិនបើអស់លោកបន្តុះបង្អាប់ខ្ញុំ
ដើម្បីលើកតម្កើងខ្លួនឯង
ហើយយកទុក្ខវេទនារបស់ខ្ញុំ
មកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស
6នោះតោងដឹងថាព្រះជាម្ចាស់ទេតើ
ដែលដាក់កំហុសនេះមកលើខ្ញុំ
ព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
7ប្រសិនបើខ្ញុំស្រែកហៅគេជួយ
ក៏គ្មាននរណាឆ្លើយ
ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌
ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
8ព្រះអង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួច
ព្រះអង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។
9ព្រះអង្គដកកិត្តិយសចេញពីខ្ញុំ
ព្រះអង្គយកមកុដចេញពីក្បាលរបស់ខ្ញុំ។
10ព្រះអង្គប្រហារខ្ញុំពីគ្រប់ទិសទី
ធ្វើឲ្យខ្ញុំវិនាស
ព្រះអង្គរម្លើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ
ដូចគេរម្លើងដើមឈើ។
11ព្រះពិរោធរបស់ព្រះអង្គឆាបឆេះមកលើខ្ញុំ
ព្រះអង្គចាត់ទុកខ្ញុំដូចជាបច្ចាមិត្ត។
12កងទ័ពរបស់ព្រះអង្គលើកគ្នាមកវាយលុកខ្ញុំ
ពួកគេបោះទ័ពព័ទ្ធជុំវិញលំនៅខ្ញុំ។
13ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ
អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ
បានក្លាយជាអ្នកដទៃទៅវិញ។
14សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ
អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
15ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំ
បានចាត់ទុកខ្ញុំដូចជាអ្នកដទៃ
គេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។
16ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ
តែគេមិនឆ្លើយតបវិញទេ
ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។
17ដង្ហើមរបស់ខ្ញុំជះក្លិនអសោច
ធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបាន
បងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។
18សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំ
ពេលខ្ញុំងើបឈរឡើង
នោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។
19អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ
អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា
ប្រឆាំងនឹងខ្ញុំ។
20ខ្ញុំនៅសល់តែស្បែក និងឆ្អឹង
ហើយវិះតែនឹងស្លាប់ទៀតផង ។
21មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ
សូមអាណិតមេត្តាខ្ញុំផង!
ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។
22ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំ
ដូចព្រះជាម្ចាស់យ៉ាងនេះ
អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?
23សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក
គឺចារទុកនៅក្នុងក្រាំងមួយ!
24សូមឲ្យគេចារឹកពាក្យនេះ
ដោយដែកឆ្លាក់ និងសំណ
ទុកនៅលើផ្ទាំងថ្មរហូតតទៅ។
25ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំ
ទ្រង់មានព្រះជន្មគង់នៅ
ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់
នៅលើផែនដី។
26ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ
នោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់
27ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក
គឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់
ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
28អស់លោកពោលថា
“យើងមិនបានតាមធ្វើបាបគាត់ទេ
ទុក្ខទោសរបស់គាត់បណ្ដាលមកពី
ខ្លួនគាត់ផ្ទាល់ទេតើ!”
29ចូរខ្លាចមុខដាវទៅ
ដ្បិតការចោទប្រកាន់របស់អស់លោក
តែងតែទទួលទោសដ៏សាហាវបែបនេះឯង។
ពេលនោះ អស់លោកមុខជាដឹងថា
ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.