១ កូរិនថូស 15:55-57
១ កូរិនថូស 15:55-57 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឱសេចក្តីស្លាប់អើយ តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណា?» រីឯទ្រនិចនៃសេចក្តីស្លាប់ គឺអំពើបាប ហើយអំណាចរបស់បាប គឺក្រឹត្យវិន័យ តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
១ កូរិនថូស 15:55-57 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង នៅឯណា?» ។ ទ្រនិចនៃសេចក្ដីស្លាប់នោះមកពីអំពើបាប រីឯអំណាចនៃអំពើបាបមកពីក្រឹត្យវិន័យ* ។ សូមអរព្រះគុណព្រះជាម្ចាស់ ព្រោះព្រះអង្គប្រទានឲ្យយើងមានជ័យជម្នះ ដោយសារព្រះអម្ចាស់យេស៊ូគ្រិស្ត*។
១ កូរិនថូស 15:55-57 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
«ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» រីឯទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង