យេរេមា 22:15-16
យេរេមា 22:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នកត្រូវសោយរាជ្យ ដោយព្រោះតែអ្នកមានចិត្តសង្វាត និងចម្រើនឈើតាត្រៅឬ? ឯឪពុកអ្នក តើមិនបានស៊ី ហើយផឹកដែរទេឬ? ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ។ គាត់បានកាត់ក្ដីឲ្យពួកក្រីក្រ និងពួកកម្សត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ដែលប្រព្រឹត្តដូច្នោះ តើមិនស្គាល់យើងទេឬ?
យេរេមា 22:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើត្រូវឲ្យឯងសោយរាជ្យ ដោយព្រោះតែឯងមានចិត្តសង្វាត នឹងចំរើនឈើតាត្រៅឬអី ឯឪពុកឯង តើមិនបានស៊ី ហើយផឹកដែរទេឬអី ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ គាត់បានកាត់ក្តីឲ្យពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ដែលប្រព្រឹត្តដូច្នោះ តើមិនមែនជាស្គាល់ដល់អញទេឬអី
យេរេមា 22:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។ បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌ត និងជនក្រីក្រ ហេតុនេះហើយបានជាស្រុកទេស មានសេចក្ដីសុខសាន្ត។ ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។