យ៉ូស្វេ 24:14
យ៉ូស្វេ 24:14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គដោយចិត្តស្មោះត្រង់ និងពិតប្រាកដចុះ។ ចូរលះចោលអស់ទាំងព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ និងនៅស្រុកអេស៊ីព្ទនោះចេញ ហើយគោរពបម្រើព្រះយេហូវ៉ាវិញ។
យ៉ូស្វេ 24:14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ដោយចិត្តស្មោះត្រង់ ហើយពិតប្រាកដចុះ ចូរលះចោលអស់ទាំងព្រះដែលពួកឰយុកោឯងបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ ហើយនៅស្រុកអេស៊ីព្ទនោះចេញ ត្រូវឲ្យឯងរាល់គ្នាគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ
យ៉ូស្វេ 24:14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងគោរពបម្រើព្រះអង្គ ឲ្យអស់ពីចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដកយកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើ នៅខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយនាំគ្នាគោរពបម្រើព្រះអម្ចាស់។