ទំនុកតម្កើង 10:17-18
ទំនុកតម្កើង 10:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះអម្ចាស់ ព្រះអង្គទ្រង់ឈ្វេងយល់ បំណងចិត្តរបស់មនុស្សទន់ទាប ព្រះអង្គលើកទឹកចិត្តគេ ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់ ហើយព្រះអង្គរកយុត្តិធម៌ឲ្យគេ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត ។
ទំនុកតម្កើង 10:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សទន់ទាប ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់ ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក អាចបំភិតបំភ័យគេតទៅទៀត។
ទំនុកតម្កើង 10:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង របស់មនុស្សរាបទាប ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនឹងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង ដើម្បីនឹងកាត់សេចក្ដីឲ្យមនុស្សកំព្រា នឹងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍ឲ្យមនុស្សដែលកើតពីដីមក បានលែងគំហកកំហែងគេតទៅទៀត។