ទំនុកតម្កើង 19:7-11

ទំនុកតម្កើង 19:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ត្រឹម​ត្រូវ ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ស្អាត​បរិសុទ្ធ ក៏​បំភ្លឺ​ភ្នែក ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ស្អាត​បរិសុទ្ធ ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ វិន័យ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក។ សេចក្ដី​ទាំង​នោះ​គួរ​ប្រាថ្នា ចង់​បាន​លើស​ជាង​មាស អើ លើស​ជាង​មាស​សុទ្ធ​ជា​ច្រើន​ទៅ​ទៀត ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់ ស្រក់​ពី​សំណុំ​ផង។ មួយ​ទៀត ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​ចេះ​ប្រយ័ត្ន ដោយ‌សារ​សេចក្ដី​ទាំង​នោះ ហើយ​ដែល​កាន់​តាម​នោះ​មាន​រង្វាន់​យ៉ាង​ធំ។

ទំនុកតម្កើង 19:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ វិន័យ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់ គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរ ចេញ​ពី​សំបុក​ទៅ​ទៀត។ សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។

ទំនុកតម្កើង 19:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ឯ​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្តាល​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ ក្រិត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​សុទ្ធ‌សាធ ក៏​បំភ្លឺ​ភ្នែក សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាស អើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផង ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង មួយ​ទៀត ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ