ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)គំរូ

Prodigal Son Transformation With Kyle Idleman

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

"ភាពស្មោះទៀងត្រង់ – ភាពស្មោះទៀងត្រង់ដែលនាំមកនូវការព្យាបាល"

គ្រីស្ទបរិស័ទភាគច្រើនយល់ដឹង និងទទួលស្គាល់ពីសារៈសំខាន់នៃភាពស្មោះទៀងត្រង់ ទាំងជាមួយនឹងខ្លួនឯង ហើយនិងជាមួយព្រះជាម្ចាស់។ នៅក្នុង ១ យ៉ូហាន ព្រះគម្ពីរប្រាប់ដល់យើងថា នៅពេលណាដែលយើងសារភាពអំពើបាបរបស់យើងទៅដល់ព្រះជាម្ចាស់ នោះព្រះអង្គស្មោះត្រង់ និងយុត្តិធម៌ នឹងអត់ឱនទោសអំពើបាបរបស់យើង ហើយលាងជម្រះយើងឱ្យស្អាតចេញពីរាល់អំពើទុច្ចរិត។ ព្រះគម្ពីរក៏ប្រាប់យើងផងដែរថា ព្រះយេស៊ូវបានទទួលយកទណ្ឌកម្ម ដែលយើងសក្ដិសមនឹងទទួល ទៅដាក់នៅលើព្រះអង្គផ្ទាល់ នៅពេលព្រះអង្គសុគតនៅលើឈើឆ្កាង។ ព្រះយេស៊ូវបានសុគតសម្រាប់អំពើបាបរបស់ខ្ញុំ ដើម្បីឱ្យនៅពេលដែលខ្ញុំសារភាពអំពើបាបទាំងនោះ នោះព្រះជាម្ចាស់នឹងអត់ទោសឱ្យ។

ជាធម្មតា យើងប្រាប់ដល់ខ្លួនឯងថា ដំណើរត្រឹមសារភាព នោះល្មមគ្រប់គ្រាន់ហើយ មិនបាច់ចាំទៅធ្វើឱ្យហួសពីហ្នឹង នោះទេ៖ «ប្រសិនបើខ្ញុំស្មោះទៀងត្រង់ ជាមួយនឹងខ្លួនឯង និងជាមួយព្រះជាម្ចាស់ នោះវាល្មមគ្រប់គ្រាន់ហើយ»។ ប៉ុន្តែ ចំពោះដំណើរគ្រានៃ AHA នោះគឺតម្រូវឱ្យធ្វើលើសពីនេះទៅទៀត។

យ៉ាកុប ៥៖៦ ថ្លែងពីការសារភាពនៃអំពើបាបរបស់យើង ទៅកាន់មនុស្សដទៃទៀត ហើយអធិស្ឋានឱ្យគ្នាទៅវិញទៅមក "ដើម្បីឱ្យអ្នកបានទទួលការព្យាបាល"។ នៅពេលយើងចេះមានភាពស្មោះទៀងត្រង់ ជាមួយនឹងព្រះជាម្ចាស់ ចំពោះអំពើបាបរបស់យើង ព្រះអង្គអត់ទោសឱ្យយើង ប៉ុន្តែនៅពេលយើងចេះមានភាពស្មោះទៀងត្រង់ជាមួយអ្នកដទៃ នោះយើងស្វែងរកឃើញនូវការព្យាបាល។

តើ "ការព្យាបាល" មានន័យយ៉ាងដូចម្ដេចទៅ?

វាគឺដូច្នេះ ការអនុវត្ដចេះរៀនសារភាពអំពើបាបរបស់យើង ទៅដល់អ្នកដទៃ នាំឱ្យយើងចេះមានទំនួលខុសត្រូវ ហើយជួយឱ្យយើងស្វែងរកឃើញនូវការលើកទឹកចិត្ដ ដែលយើងត្រូវការ សម្រាប់បំបែកវដ្ដនៃការតយុទ្ធ (ចំពោះវិបត្តិ ឬចំណុចខ្សោយៗនានារបស់យើង)។ នៅពេលយើងយកអ្វីដែលយើងបានលាក់ទុកនៅក្នុងទីងងឹត ហើយទាញវាមក លាតត្រដាង និងថ្លែងប្រកាសអំពីវានៅក្នុងពន្លឺ នោះយើងរកឃើញថា អ្វីៗដែលនៅក្នុងទីងងឹតទាំងអស់នោះ វាបាត់បង់អំណាចជាច្រើនរបស់វា ដែលមាននៅលើរូបយើង។

ហើយការព្យាបាល ដែលយ៉ាកុប បានថ្លែងនោះ គឺមានន័យចំៗ ជាងការគិតរបស់យើងទៅទៀត។ ចូរពិនិត្យលើចំណុចនេះ៖ សៀវភៅពុម្ពចិត្ដសាស្រ្ដខាងលោកិយ៍នាសម័យបច្ចុប្បន្នមួយ ដែលមានចំណងជើងថា ការតស៊ូតតាំងនឹងភាពតានតឹង បានបញ្ជាក់អះអាងទៅលើអំណាចនៃការព្យាបាល ដោយការចេះសារភាពទោស នេះ។ អ្នកនិពន្ធបានបញ្ជាក់ថា៖ «ជាមធ្យម មនុស្សដែលទោរទន់ទៅរកការរក្សាទុកទង្វើលាក់កំបាំង មានវិបត្តិត្អូញត្អែរផ្នែករូបកាយ និងគំនិតបញ្ញា ជាជាងអ្នកដែលចេះបើកចិត្ដ (ចេះសារភាព)...[including] គេមានការព្រួយខ្វល់ចិត្ដជាង មានការលំបាកបាក់ទឹកចិត្ដជាង និងមានអាការៈផ្នែករាងកាយ ដូចជា ឈឺឆ្អឹងខ្នង និងឈឺក្បាល... ភាពខ្មាសអៀនមុនដំបូងនៃការហ៊ានសារភាព ជារឿយៗមានទម្ងន់ស្រាលជាង ដោយសារគេទទួលបាននូវភាពធូរស្បើយ ដែលបានមកពីការថ្លែងចេញនូវផ្នែកនានាដែលជាការលាក់កំបាំងក្នុងទីងងឹតនៃខ្លួនរបស់គេ»។

សុភាសិត ២៨៖១៣ បន្តថ្លែងយ៉ាងរំពង ទៅលើចំណុចស្វែងរកឃើញទាំងនេះថា៖ «អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចម្រើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុសហើយឈប់ប្រព្រឹត្ដអាក្រក់ទៀតនោះ ព្រះជាម្ចាស់នឹងអាណិតមេត្តា»។

* តើសកម្មភាពនៃការចេះសារភាពអំពើបាបរបស់អ្នកទៅដល់អ្នកដទៃ បានជួយដល់អ្នកយ៉ាងដូចម្ដេចដែរ នាអតីតកាលកន្លងទៅ? តើមាននូវអំពើបាបលាក់កំបាំងណា ដែលអ្នកបានលាក់ទុកវាជាយូរណាស់មកហើយ ទាំងមិនហ៊ាន បង្ហាញវាឱ្យគេឃើញនៅក្នុងពន្លឺនោះ?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Prodigal Son Transformation With Kyle Idleman

ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ដេវីឌ ស៊ី ឃុគ (David C Cook) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://www.dccpromo.com/aha/