អ្នកត្រូវការអធិស្ឋានគំរូ
“យើងត្រូវការអធិដ្ឋាន”
យើងធ្លាប់បានឮគេនិយាយថា “គាត់មិនបានអធិស្ឋាន” គឺជាការបង្ហាញ ពណ៌នាពីអ្នកណាម្នាក់ដែលប្រឈមនឹងកាល:ទេស:ពិបាកក្នុងការដែលទទួលជ័យជំនះ ឬអ្នកលេងកីឡាប្រហែលនិយាយថា “គាត់អធិស្ឋាន” នៅពេលអ្នកលេងកីឡាធ្វើការទទួលពិន្ទុចុងក្រោយបោះបាល់យកបីពិន្ទុ ពីចុងម្ខាងក្នុងទីធ្លាលេងនៅពេលឮសម្លេងកញ្ចែររោរិ៍ ។
ប៉ុន្តែព្រះជាម្ចាស់មិនមានបំណងសម្រាប់ជីវិតអធិស្ឋានរបស់យើងគឺជាការផ្អែកចុងក្រោយគេបំផុត នៅក្នុងការយកជ័យជំនះលើបញ្ហាដែលពិបាក នៅពេលដែលយើងបាត់បង់នូវជម្រើស និងធនធានហើយនោះឡើយ។ សេចក្តីពិតគឹថាព្រះជាម្ចាស់ចង់ឲ្យការអធិស្ឋានគឺជាចំនុចកណ្តាលសម្រាប់ជីវិតគ្រិស្តបរិស័ទគ្រប់ៗគ្នា។ ជាចំនុចដំបូងដែលយើងត្រូវការ មិនមែននៅវេលាចុងក្រោយបំផុតឡើយ។ ព្រះអង្គចង់ឮពីយើងគ្រប់ពេលវេលា រៀងរាល់ថ្ងៃ ទាំងនៅវេលាដែលយើងចង់បានអ្វីមួយ និងត្រូវការព្រះអង្គ ព្រមទាំងនៅពេលដែលយើងមានគ្រប់គ្រាន់ហើយ និងស្កប់ចិត្តរបស់យើងហើយ។
ការអធិស្ឋានគឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់
ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញ
យើង។និងជាមូលដ្ឋានគ្រឹះនៃការរីកលូតលាស់ ក្នុងការដើរជាមួយនឹងព្រះជាម្ចាស់។
“ពាក្យទូលអង្វររបស់មនុស្សសុចរិត មានប្រសិទ្ធិភាពខ្លាំងណាស់។ ” យ៉ាកុប ៥:១៦
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2/#googtrans(km)