អ្នកត្រូវការអធិស្ឋានគំរូ
“របៀបអធិស្ឋានផ្ទាល់ខ្លួនដ៏មានប្រសឹទ្ធិភាពតាមគំរូរបស់ព្រះ”
លំនាំអធិស្ឋានរបស់ព្រះអម្ចាស់ គឺជាខព្រះគម្ពីរដែលគេស្គាល់ច្បាស់ជាងគេនៅក្នុងព្រះគម្ពីរ។ មនុស្សភាគច្រើន
ប្តេជ្ញាចិត្តទន្ទេញចាំសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់នេះ ឬស្គាល់ភា្លមគ្រាន់តែបានឮ។ ព្រះយេស៊ូបង្រៀនសិស្សរបស់ព្រះអង្គ:
“អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ ឱព្រះបិតានៃយើងខ្ញុំដែលនៅស្ថានបរមសុខអើយ សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គឲ្យមនុស្សលោកស្គាល់ សូមឲ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឲ្យព្រះហឬទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសឲ្យយើងខ្ញុំដូចយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឲ្យយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារកំណាច...។ ”
ម៉ាថាយ ៦:៩-១៣
សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ គឺជាសេចក្តីអធិស្ឋានដែលបានសូត្រច្រើនជាងគេ សូម្បីតែនៅពេលបច្ចុប្បន្ននេះ។ នៅពេលព្រះយេស៊ូប្រទានឲ្យនូវពាក្យដ៏មានតម្លៃទាំងនេះ ដល់សិស្សរបស់ទ្រង់ គោលបំណងរបស់ព្រះអង្គ គឺហួសពីការគ្រាន់តែប្រទាននូវសេចក្តីអធិស្ឋានដែលមានប្រសិទ្ធិភាព ដើម្បីឲ្យយើងចាំ។ ព្រះអង្គផ្តល់ឲ្យនូវគម្រោងដ៏សំខាន់សម្រាប់ធ្វើជាមូលដ្ឋាន ដើម្បីទ្រទ្រង់គ្រប់សេចក្តីអធិស្ឋានរបស់យើង។
សូមគិតអំពីកត្តាអ្វីខ្លះដែលចង់បញ្ឈប់អ្នកពេលដែលអ្នកអធិស្ឋាន និងអ្វីខ្លះដែលជាឧបសគ្គនៃការអធិស្ឋានរបស់
អ្នក។ ប្រហែលជាអ្នកចូលចិត្តផ្តោតមកលើខ្លួនឯងខ្លាំងពេក ប្រហែលជាអ្នកងាយទទួលការរំខានក្នុងកំឡុងពេលអធិស្ឋាន ពេលខ្លះមានអារម្មណ៍ងុយគេងក៏មាន។ ទាំងនេះគឺជាបញ្ហាមួយចំនួនដែលយើងទាំងអស់គ្នាធ្លាប់មានបទពិសោធន៍។
សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ផ្តល់ឲ្យនូវចំនុចមូលដ្ឋានគ្រឹះ នៅក្នុងការយកឈ្នះលើឧបសគ្គ និងទម្លាប់មិនល្អរបស់យើង ដែលនឹងបែងចែកជាចំនុចផ្សេងៗនៅក្នុងផ្នែកបន្ទាប់នេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2/#googtrans(km)