មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 6 ក្នុងចំណោម 10 ថ្ងៃ

អំណរនិងសេចក្ដីសុខសាន្ដ

នៅតាមប្រតិទិនខាងសាសនាប៉ែកអ៊ឺរ៉ុប គេប្រសិទ្ធនាមឲ្យថ្ងៃនេះថា ជាថ្ងៃព្រហស្បតិ៍របស់ម៉ោនឌី—ដែលជាថ្ងៃប្រារព្ធពេលវេលានៃការធ្វើពិធីជប់លៀងចុងក្រោយរបស់ព្រះអម្ចាស់ជាមួយនឹងពួកសាវ័ក។ យើងបានពិភាក្សាជាមួយគ្នាអស់រយៈពេលពីរបីថ្ងៃហើយ ទាក់ទងនឹងវេលានៅជុំវិញតុអាហារនេះ។

ចូរគិតរំឮកឡើងវិញនូវអ្វីដែលលោកអ្នកបានអានកន្លងមក ដែលស្ថិតនៅចំពេលវេលាតុអាហារនោះ។ តើមានពេលវេលាណាមួយដែលលោកអ្នកបានគិតថា វាមានន័យជាខ្លាំងសម្រាប់លោកអ្នក?

តោះ! ចូរឲ្យយើងបន្តស្ដាប់នូវមេរៀនចុងក្រោយដែលព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅកាន់ពួកសាវ័ក។

ចូរអានអត្ថបទគម្ពីរ យ៉ូហាន ១៦៖១៦-៣៣។

ពេលខ្លះ ខ្ញុំមានអារម្មណ៍ភាន់ច្រឡំនៅពេលដែលខ្ញុំអាននូវព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ខ្ញុំត្រូវតែមានការអត់ធ្មត់ អានមួយៗ ដើម្បីឲ្យខ្ញុំអាចទទួលយល់ច្បាស់អំពីគោលគំនិតដែលព្រះអង្គសព្វព្រះទ័យនឹងផ្ដល់។

នៅក្នុងខណៈពេលដែលលោកអ្នកអាននូវអត្ថបទគម្ពីរនោះ តើមានចំនុចសំខាន់ៗពីរណា ដែលព្រះយេស៊ូវទ្រង់មានបន្ទូល ថាលោកអ្នកនឹងមាននៅក្នុងព្រះអង្គ?

ខ្ញុំចាំ មុនពេលខ្ញុំបានជឿលើអង្គព្រះយេស៊ូវ មានបងប្អូន គាត់បាននិយាយប្រាប់ខ្ញុំអំពី សេចក្ដីសុខសាន្ដ និង អំណរ ដែលយើងនឹងមាន នៅពេលដែលពួកគាត់បានព្យាយាមផ្សព្វផ្សាយដំណឹងល្អឲ្យខ្ញុំបានជឿនោះ។ ខ្ញុំមាននូវការភាន់ច្រឡំដោយអ្វីដែលអ្នកដើរតាមព្រះយេស៊ូវហៅថាជា សេចក្ដីសុខសាន្ដ និង អំណរនោះ—វាមើលទៅដូចជា ការបង្ខិតបង្ខំ និងជាការគ្រោងនិយាយរបស់គេអ៊ីចឹង។

តែបន្ទាប់ពីខ្ញុំបានក្លាយទៅជាគ្រីស្ទបរិស័ទមក ខ្ញុំចាប់យល់ដឹងថា វាជារឿងពិតដែលគ្រីស្ទបរិស័ទទទួលបាន។ ដោយដឹងថា យើងមាននូវសេចក្ដីសុខសាន្ដនិងអំណរ ក្នុងព្រះគ្រីស្ទ យើងដាក់បៀកបិទស្នាមញញឹមនៅលើមុខ ទាំងលើកដៃសរសើរ ហើយថ្លែងតបថា«ខ្ញុំមានពរ»ផង។​ គ្មានទេទុក្ខសោកនិងភាពលំបាកនោះ។

នៅក្នុងអត្ថបទគម្ពីរនេះ ព្រះយេស៊ូវ ទ្រង់បានថ្លែងយ៉ាងច្បាស់ថា យើងនឹងមានពេលវេលាលំបាក។ យើងនឹងមានពេលប្រឈមចំពោះបញ្ហា។ ការទាំងនោះ យើងមិនអាចគេចចៀសផុតបានទេ។ តែយើងក៏ទទួលបាននូវសេរីភាពដោយសារតែយើងបានយល់ដឹងអំពីការទាំងនេះដែរ។ គ្មាននរណាម្នាក់ធ្វើត្រូវរហូតនោះឡើយ។ គ្មានជីវិតណាមួយដែលដំណើរទៅយ៉ាងល្អឥតខ្ចោះរហូតនោះដែរ។ តែទោះបីជាយ៉ាងនេះក្ដី «ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ»(នៅក្នុង ខទី ២០) ហើយ«អ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយព្រះអង្គ»(នៅក្នុង ខទី ៣០)។

តើហេតុអ្វីបានជាសេចក្ដីទុក្ខព្រួយរបស់យើងអាចក្លាយទៅជាអំណរ ហើយនិងឲ្យយើងស្វែងរកនូវសេចក្ដីសុខសាន្ដបានដូច្នេះ? (ចូរអាន ខទី ៣៣ ម្ដងទៀត)

អំណរដ៏អស្ចារ្យ! សេចក្ដីសុខសាន្ដដ៏ក្រៃលែង! ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរំដោះយើង បានមានបន្ទូលថា ទ្រង់បានយកឈ្នះពិភពលោករួចជាស្រេចហើយ!

សេចក្ដីសុខសាន្ដដែលព្រះអង្គប្រទានគឺមានអត្ថន័យដូចក្នុងខគម្ពីរ យ៉ូហាន ១៤៖២៧«ខ្ញុំទុកសេចក្ដីសុខសាន្ដឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំ ផ្ដល់ឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកឲ្យទេ។»សេចក្ដីសុខសាន្ដរបស់ព្រះជាម្ចាស់មិនដូចអ្វីដែលលោកិយ៍បើកបង្ហាញនោះឡើយ។ នៅក្នុងអត្ថបទគម្ពីរនេះ ព្រះយេស៊ូវមានព្រះបន្ទូលថា សេចក្ដីសុខសាន្ដទ្រង់ គឺទទួលបានតាមរយៈនិងមាននៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។

អ្វីដែលខ្ញុំ ចង់ប្រលងប្រជែងអ្នកនៅថ្ងៃនេះ គឺថាឲ្យអ្នក ត្រូវស្វែងរកព្រះអង្គតែមួយ ដើម្បីឲ្យអ្នកទទួលបាននូវសេចក្ដីសុខសាន្ដ នៅពេលណាលោកអ្នកត្រូវឆ្លងកាត់ការធ្វើតេស្ដ សាកល្បងនៃជំនឿរបស់លោកអ្នកនោះ។ ចូរស្វែងរកអំណររបស់លោកអ្នកនៅក្នុងព្រះអង្គ។ នោះលោកអ្នកនឹងអាចរកអំណរនោះឃើញ។ ព្រះយេស៊ូវមានបន្ទូល នៅក្នុង យ៉ូហាន ១៦៖២៤ ថា«ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នក រាល់គ្នានឹងមានអំណរពេញលក្ខណៈ»។

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទានឲ្យដល់យើង។ តើលោកអ្នកត្រូវការសេចក្ដីរំឮកជាថ្មី ចំពោះអ្វីដែលជាកិច្ចការដ៏សំខាន់បំផុតចំពោះព្រះគ្រិស្ត​ដែរឬទេ--ដែលជួយឲ្យលោកអ្នកស្រឡាញ់និងដើរតាមព្រះអង្គ? តើព្រះទ្រង់សព្វព្រះទ័យបង្រៀនលោកអ្នកពីមេរៀនអ្វីដែរនៅក្នុងសប្ដាហ៏ដ៏វិសុទ្ធនេះ?

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com