BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

ថ្ងៃទី 13 ក្នុងចំណោម 28 ថ្ងៃ

សាវ័កប៉ុលមានប្រសាសន៍ថា ព្រះយេស៊ូវ​ជាសេចក្ដីសុខសាន្តរបស់យើង។ ព្រះយេស៊ូវបានដកយកអ្វីៗទាំងអស់ ដែលញែកមនុស្សចេញពីគ្នា និងចេញពីព្រះជាម្ចាស់ ហើយឥឡូវនេះទ្រង់ប្រទានសេចក្ដីសុខសាន្តរបស់ព្រះអង្គដល់អ្នកដទៃជាអំណោយ។ អ្នកដើរតាមព្រះយេស៊ូវត្រូវបានត្រាស់​​ហៅឱ្យទទួល រក្សា និងបណ្តុះអំណោយនៃសេចក្ដីសុខសាន្តនេះ ដោយតម្រូវឱ្យមានចរិតសុភាព ស្លូតបូត អត់ធ្មត់ និងមានសេចក្ដីស្រឡាញ់។ 

សូមអាន៖

អេភេសូ ២:១១-១៥ អេភេសូ ៤:១-៣ អេភេសូ ៤:២៩-៣២​ 

ឆ្លុះបញ្ចាំង៖

​​​​​​​យោងតាមអត្ថបទគម្ពីរនេះ តើព្រះយេស៊ូវធ្វើឱ្យមានសេច​ក្ដី​សុខ​សាន្ត​រវាងក្រុមមនុស្សពីរក្រុមដែលបែកបាក់គ្នាខ្លាំង (ជនជាតិយូដានិងសាសន៍ដទៃ) ដោយរបៀបណា ហើយហេតុអ្វីបានជាទ្រង់ធ្វើការនេះ (សូមអាន ២:១៦)? តើលោកអ្នកមានអារម្មណ៍ថា មិនចង់រាប់អាននរណាម្នាក់នៅក្នុងជីវិតរបស់លោកអ្នកទេ?​ តើលោកអ្នកចង់រីករាយនឹងសេចក្តី​សុខ​សាន្ត​ជាមួយអ្នកនោះម្តងទៀតទេ? ហេតុអ្វីចង់ ឬហេតុអ្វីមិនចង់?​ សូមពិចារណាពីអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីធ្វើឱ្យមានសេចក្តី​សុខ​សាន្ត។ ពេលលោកអ្នកឆ្លុះបញ្ចាំងពីបញ្ហានេះ តើមានសំណួរ និងអារម្មណ៍អ្វីខ្លះកើតឡើង? សូមពិនិត្យមើល អេភេសូរ ៤:១-៣ ដោយយកចិត្តទុកដាក់។ តើលោកអ្នកគិតថាចរិតសុភាព ស្លូតបូត អត់ធ្មត់ និងមានសេចក្ដីស្រឡាញ់ ជួយរក្សាសាមគ្គីភាពដែលព្រះយេស៊ូវបានបង្កើតសម្រាប់អ្នកដើរតាមព្រះអង្គយ៉ាងដូចម្តេច? ពេលគុណតម្លៃមួយក្នុងចំណោមគុណតម្លៃ​ទាំងនេះបាត់បង់ តើនឹងមានរឿងអ្វីកើតឡើង? លោកអ្នកមិនអាចធ្វើការជ្រើសរើសជំនួសអ្នកដទៃបានទេ ប៉ុន្តែការសម្រេចចិត្តមួយ ដែលលោកអ្នកអាចធ្វើបាននៅថ្ងៃនេះ គឺការបណ្តុះសេច​ក្ដី​សុខ​សាន្ត? សូមពិនិត្យមើល អេភេសូរ ៤:២៩-៣២ ដោយយកចិត្តទុកដាក់។ តើព្រះយេស៊ូវបានអត់ទោសឱ្យលោកអ្នកដោយរបៀបណា? តើនរណាត្រូវការការអភ័យទោសពី​លោកអ្នក?

ថ្ងៃ 12ថ្ងៃ 14

អំពី​គម្រោងអាន​នេះ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More

យើង​សូម​អរគុណ​ដល់ BibleProject ដែល​បាន​ផ្តល់​នូវ​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com