BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

ថ្ងៃទី 17 ក្នុងចំណោម 28 ថ្ងៃ

មាគ៌ារបស់ព្រះផ្តល់នូវអំណរ និងប្រាជ្ញាពិតដល់មនុស្សជាតិ (សូមអាន ទំនុកតម្កើង ១៩:៧-៨)។ ប៉ុន្តែ សាតាំងមានបំណងបញ្ឆោតមនុស្សជាតិឱ្យយល់ឃើញថា ផ្លូវផ្ទាល់ខ្លួនរបស់ពួកគេគឺឆ្លាត (សូមអាន លោកុប្បត្តិ ៣:៦)។ យើងងាយចាញ់ការបោកបញ្ឆោត ព្រោះការបោកបញ្ឆោតរបស់សាតាំងតែងតែផ្តល់រង្វាន់ដល់យើងដែលជាការសប្បាយបណ្តោះអាសន្ន។ ប៉ុន្តែ ពេលមនុស្សជ្រើសរើសយកដំបូន្មានរបស់ខ្លួនឯងជំនួសដំបូន្មានរបស់ព្រះជាម្ចាស់ ពួកគេមិនអាចរកឃើញ អំណរពិត និងយូរអង្វែងដែលពួកគេស្វែងរកឡើយ។ 

សូមអាន៖

ទំនុកតម្កើង ១៩:៧-១១, លោកុប្បត្តិ ៣:១-៧​ 

ឆ្លុះបញ្ចាំង៖

សូមប្រៀបធៀប និងប្រាប់ពីលក្ខណៈខុសគ្នារបស់អត្ថបទពីរក្នុងថ្ងៃនេះ។ តើមានពាក្យ និងគំនិតអ្វីខ្លះដែលលើកឡើងម្តងហើយម្ដងទៀតនៅក្នុងអត្ថបទគម្ពីរទាំងពីរនេះ? តើលោកអ្នកកត់សម្គាល់ឃើញមានអ្វីខ្លះ? សូមអធិស្ឋានសម្រាប់ការជឿជាក់ជាថ្មី លើបំណងល្អរបស់ព្រះជាម្ចាស់ចំពោះលោកអ្នក។ សូមស្មោះត្រង់ចំពោះព្រះអង្គ អំពីរបៀបដែលលោកអ្នកមិនយល់ស្របជាមួយព្រះអង្គ ឬសង្ស័យព្រះអង្គ ហើយទូលសូមអ្វីដែលលោកអ្នកត្រូវការដើម្បីធ្វើតាមការដឹកនាំរបស់ព្រះអង្គនៅថ្ងៃនេះ។

ថ្ងៃ 16ថ្ងៃ 18

អំពី​គម្រោងអាន​នេះ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More

យើង​សូម​អរគុណ​ដល់ BibleProject ដែល​បាន​ផ្តល់​នូវ​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com