BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ

អំណរក្នុងព្រះគម្ពីរជាការសម្រេចចិត្តដ៏ជ្រាលជ្រៅនៃជំនឿ និងជាសេចក្តីសង្ឃឹមនៅក្នុងអំណាចនៃព្រះជន្ម និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវផ្ទាល់។ ហើយពេលលោកអ្នកជឿថា សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានយកឈ្នះសេចក្តីស្លាប់ដោយផ្ទាល់ អំណរនឹងក្លាយជាសមហេតុផលយ៉ាងចម្លែក ទោះបីស្ថិតក្នុងកាលៈទេសៈដ៏ខ្មៅងងឹតបំផុតក៏ដោយ។ សេចក្ដីនេះមិនមានន័យថា លោកអ្នកគួរតែធ្វើព្រងើយ ឬលាក់ទុក្ខព្រួយឡើយ។ ការធ្វើបែបនេះនាំឱ្យមានសុខភាពមិនល្អ ឬមិនចាំបាច់។ លោកប៉ុលតែងតែសម្តែងការសោកស្តាយចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ឬសេរីភាពផ្ទាល់ខ្លួនរបស់លោក។ លោកបានហៅការនេះថា ពោរពេញដោយទុក្ខសោក តែក៏ពោរពេញដោយភាពរីករាយដែរ។ ស្របពេលដែលលោកទទួលស្គាល់អំពីការឈឺចាប់របស់លោក លោកក៏បានជ្រើសរើសជឿទុក្ខចិត្តលើព្រះយេស៊ូវថា ការបាត់បង់របស់លោកនឹងមិនមែនជាលទ្ធផលចុងក្រោយបង្អស់ឡើយ។
សូមអាន៖
២ កូរិនថូស ៦ៈ១០
ឆ្លុះបញ្ចាំង៖
តើលោកអ្នកអាចរំឭកដល់ពេលវេលាមួយ នៅក្នុងជីវិតរបស់លោកអ្នក ដែលលោកអ្នកពោរពេញដោយទុក្ខព្រួយ ប៉ុន្តែនៅតែអាចរីករាយបានទេ? បើដូច្នេះមែន តើលោកអ្នកនឹងពណ៌នាពីបទពិសោធន៍នោះដូចម្តេច? សូមចំណាយពេលបន្តិច ដើម្បីអធិស្ឋានទៅព្រះជាម្ចាស់។ អរគុណព្រះអង្គចំពោះអំណររបស់ទ្រង់ ដែលឱ្យលោកអ្នកឆ្លងផុតការឈឺចាប់ដ៏សាហាវបំផុត។ សូមយាងព្រះអង្គឱ្យបង្រៀនលោកអ្នកពីរបៀប ដែលអាចរីករាយក្នុងពេលមានទុក្ខលំបាក។ សូមស្មោះត្រង់ចំពោះព្រះអង្គអំពីរឿង ដែលលោកអ្នកជួបការលំបាក ហើយទូលសូមព្រះអង្គពីអ្វី ដែលលោកអ្នកត្រូវការ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com