BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ
ព្រះជាម្ចាស់នៃព្រះគម្ពីរមិនគ្រាន់តែបង្ហាញពីសេចក្តីស្រឡាញ់នោះទេ គឺទ្រង់ជាសេចក្តីស្រឡាញ់់។ ក្នុងនាមទ្រង់ជាព្រះត្រៃឯក ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ ទ្រង់តែងតែគង់នៅជានិច្ច ហើយទ្រង់នឹងក្លាយជាអ្នកដែលផ្តោតលើអ្នកដទៃ លះបង់ខ្លួនឯង និងគង់ជាសហគមន៍។ សេចក្តីស្រឡាញ់មិនមែនគ្រាន់តែជាលក្ខណៈមួយរបស់ព្រះអង្គទេ។ សេចក្តីស្រឡាញ់ជាព្រះរាជលក្ខណៈរបស់ព្រះអង្គ។ ព្រះយេស៊ូវ ជាព្រះរាជបុត្រា បង្ហាញយ៉ាងពោរពេញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយបង្ហាញសេចក្ដីស្រឡាញ់យ៉ាងច្បាស់បំផុតនៅពេល ដែលទ្រង់លះបង់ព្រះជន្មរបស់ព្រះអង្គជំនួសមនុស្សជាតិ។ ពេលមនុស្សរៀនជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវចំពោះពួកគេ នោះពួកគេចូលរួមក្នុងសហគមន៍នៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយ់និស្ស័យពួកគេត្រូវបានផ្លាស់ប្តូរទៅស្រឡាញ់អ្នកដទៃជាមួយព្រះអង្គវិញ។
សូមអាន៖
១ យ៉ូហាន ៤:៨, ១ យ៉ូហាន ៤:១៦, ១ យ៉ូហាន ៣:១៦, យ៉ូហាន ១៥:៩-១៣
ឆ្លុះបញ្ចាំង៖
សូមពិនិត្យមើល ១ យ៉ូហាន ៤:១៦ ឡើងវិញ។ តើលោកអ្នកបានរៀនទុកចិត្តថា ព្រះជាម្ចាស់ពិតជាស្រឡាញ់លោកអ្នកឬទេ? បើដូច្នេះមែន សូមពណ៌នាអំពីបទពិសោធន៍របស់លោកអ្នកក្នុងការទទួលបានសេចក្តីស្រឡាញ់ពីព្រះអង្គ។ តាំងពីលោកអ្នកចាប់ផ្តើមជឿជាក់ទាំងស្រុងថា ព្រះជាម្ចាស់ស្រឡាញ់លោកអ្នក តើនៅក្នុងជីវិតរបស់លោកអ្នកមានអ្វីផ្លាស់ប្តូរខ្លះ? តើលោកអ្នកអាចចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គជាមួយនរណាម្នាក់នៅថ្ងៃនេះ យ៉ាងដូចម្តេច? បើមិនដូច្នោះទេ សូមពណ៌នាអំពីរបៀប ដែលលោកអ្នកបានតស៊ូ ដើម្បីទទួលបានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះលោកអ្នក។ តើលោកអ្នកគិតថា នឹងផ្លាស់ប្តូរអ្វី នៅក្នុងជីវិតរបស់លោកអ្នក ប្រសិនបើលោកអ្នកជឿជាក់ទាំងស្រុងថា ព្រះជាម្ចាស់ស្រឡាញ់លោកអ្នក? សូមពិនិត្យមើល យ៉ូហាន ១៥:៩ ឡើងវិញ។ តើលោកអ្នកគិតថា ព្រះជាម្ចាស់ស្រឡាញ់ព្រះយេស៊ូវខ្លាំងប៉ុណ្ណា? សូមឆ្លុះបញ្ចាំងអំពីគំនិតដែលថា ព្រះយេស៊ូវស្រឡាញ់លោកអ្នកខ្លាំងដូចគ្នា។ ពេលលោកអ្នកឆ្លុះបញ្ចាំងរឿងនេះ តើមានសំណួរ គំនិត ឬអារម្មណ៍អ្វីកើតឡើង? ព្រះយេស៊ូវបានប្រៀបធៀបសេចក្តីស្រឡាញ់របស់ព្រះអង្គទៅនឹងកន្លែង ដែលលោកអ្នកអាចរស់នៅ ឬ“ស្នាក់នៅ”។ ដើម្បីរស់នៅកន្លែងណាមួយ ដំបូងលោកអ្នកចាំបាច់ត្រូវរើចូល ស្វែងយល់ពីបរិយាកាស និងរបៀបដំណើរការប្រកបដោយផាសុខភាព។ ពេលលោកអ្នករស់នៅកន្លែងណាមួយ តើលោកអ្នកធ្វើអ្វីខ្លះទៀត? តើការនេះអាចប្រៀបធៀបទៅនឹងអ្វី ដែលដូចជាការជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ចំពោះលោកអ្នកយ៉ាងដូចម្តេច? ចូរឲ្យការអាន និងការគិតពិចារណារបស់អ្នកញ៉ាំងឲ្យមានការអធិស្ឋាន។ សូមទូលជាមួយព្រះជាម្ចាស់អំពីរបៀបដែលសេចក្តីស្រឡាញ់របស់ព្រះអង្គធ្វើឱ្យលោកអ្នកស្ងើចសរសើរ សូមស្មោះត្រង់អំពីរបៀប ដែលលោកអ្នកតស៊ូ ដើម្បីទទួលបានសេចក្ដីស្រឡាញ់ ហើយទូលសូមអ្វីដែលលោកអ្នកត្រូវការ ដើម្បីទុកចិត្តលើសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះអ្នកនៅថ្ងៃនេះ។
អំពីគម្រោងអាននេះ
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com