BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ
ព្រះគម្ពីរហេព្រើរកត់ត្រាប្រវត្តិសាស្ត្រនៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ដែលធ្វើព្រងើយម្តងហើយម្តងទៀតចំពោះបទបញ្ជាធំជាងគេ ដែលឱ្យស្រឡាញ់ព្រះអម្ចាស់ និងអ្នកដទៃ។ តើយើងសង្ឃឹមថា នឹងធ្វើអ្វីបានប្រសើរជាងនេះយ៉ាងដូចម្តេច? ព្រះយេស៊ូវជួយយើង នៅពេលដែលទ្រង់បន្ថែមបទបញ្ជាថ្មីមួយ ដើម្បីភ្ជាប់ជាមួយបទបញ្ជាធំជាងគេ។ បទបញ្ជាថ្មីរបស់ព្រះអង្គបង្ហាញពីរបៀបដែលសេចក្តីស្រឡាញ់នៃការលះបង់ផ្ទាល់ខ្លួនរបស់ព្រះអង្គ អាចប្រទានអំណាចដល់អ្នកដើរតាមព្រះអង្គឱ្យស្រឡាញ់អ្នកដទៃ។
សូមអាន៖
យ៉ូហាន ១៣:៣៤ ហើយពិនិត្យ ម៉ាកុស ១២:២៩-៣១ ឡើងវិញ យ៉ូហាន ៤:៩-១១
ឆ្លុះបញ្ចាំង៖
សូមប្រៀបធៀប យ៉ូហាន ១៣:៣៤ ជាមួយ ម៉ាកុស ១២:២៩-៣១។ តើបទបញ្ជាទាំងពីរនេះមានអ្វីខុសគ្នា? តើគំរូផ្ទាល់របស់ព្រះយេស៊ូវ កែប្រែនិងបំពេញតាមបញ្ជាធំជាងគេដោយរបៀបណា? សូមពិនិត្យ ១ យ៉ូហាន ៤:៩-១១ ដោយយកចិត្តទុកដាក់។ តើពាក្យ ឬឃ្លាណាមួយ ដែលលេចធ្លោជាងគេចំពោះលោកអ្នក? យោងតាមអត្ថបទគម្ពីរនេះ តើហេតុអ្វីបានជាព្រះយេស៊ូវលះបង់ជីវិតរបស់ព្រះអង្គ ហើយតើមានអ្វីដែលជម្រុញឱ្យយើងចេះស្រឡាញ់អ្នកដទៃ? សូមចំណាយពេលបន្តិច ដើម្បីអធិស្ឋានឆ្លើយតបនឹងអ្វី ដែលលោកអ្នកបានរៀននៅថ្ងៃនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com