BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ
សេចក្ដីស្រឡាញ់អាហ្គាប៉េ (Agape) មិនមែនជាអារម្មណ៍ ដែលកើតឡើងចំពោះមនុស្សទេ។ សេចក្តីស្រឡាញ់ គឺជាសកម្មភាពមួយ។ សេចក្ដីស្រឡាញ់គឺជាជម្រើសដែលមនុស្សធ្វើ ដើម្បីស្វែងរកសេចក្តីសុខសម្រាប់អ្នកដទៃ។ ក្នុងសំបុត្រមួយរបស់សាវ័កប៉ុល លោកមានប្រសាសន៍ថា សេចក្ដីស្រឡាញ់សំខាន់ជាងការមានចំណេះដឹងខាងវិញ្ញាណ ឬសមត្ថភាពពិសេស ហើយគ្មានអ្វីសំខាន់ទេ បើសិនគ្មានសេចក្ដីស្រឡាញ់។ លោកបន្តរៀបរាប់យ៉ាងច្បាស់អំពីរបៀប ដែលសេចក្ដីស្រឡាញ់គិត និងបញ្ចេញអាកប្បកិរិយា។
សូមអាន៖
១ កូរិនថូស ១៣:១-៧
ឆ្លុះបញ្ចាំង៖
សូមសរសេរ ១ កូរិនថូស ១៣:៤-៧ លើក្រដាសមួយសន្លឹក។ ពេលលោកអ្នកសរសេរអត្ថបទគម្ពីរដោយផ្ទាល់ដៃ តើមានពាក្យ ឬឃ្លាណាមួយ ដែលលេចធ្លោជាងគេចំពោះលោកអ្នក? តើទស្សនៈមួយណានៃសេចក្ដីស្រឡាញ់ ដែលលោកអ្នកត្រូវការ ចម្រើនឡើងឱ្យបានច្រើនបំផុតនោះ? សូមទូលប្រាប់ព្រះជាម្ចាស់ ហើយទូលសុំជំនួយពីព្រះអង្គ។ សូមប្រើនិយមន័យរបស់លោកប៉ុល អំពីសេចក្តីស្រឡាញ់ ដោយពិចារណាពីរបៀប ដែលព្រះយេស៊ូវបានស្រឡាញ់លោកអ្នក។ ឧទាហរណ៍ តើព្រះយេស៊ូវមានព្រះហឫទ័យអត់ធ្មត់ សប្បុរស រាបសា និងមិនអាត្មានិយមចំពោះលោកអ្នក យ៉ាងដូចម្តេច? តើអ្នកណាត្រូវការការរំឭកថា ព្រះជាម្ចាស់ស្រឡាញ់ពួកគេ ថ្ងៃនេះ? តើព្រះយេស៊ូវចង់ចែកចាយសេចក្តីស្រឡាញ់របស់ព្រះអង្គតាមរយៈលោកអ្នកក្នុងសប្តាហ៍នេះ ដោយរបៀបណា? ចូរចំណាយពេលខ្លះដើម្បីធ្វើការអធិស្ឋានអំពីរឿងនោះ។ សូមកត់ត្រាគំនិតណា ដែលលោកអ្នកនឹកឃើញ នៅពេលលោកអ្នកអធិស្ឋាន ហើយបង្កើតផែនការ ដើម្បីចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គយ៉ាងសកម្មក្នុងសប្តាហ៍នេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com