BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

ថ្ងៃទី 27 ក្នុងចំណោម 28 ថ្ងៃ

ព្រះយេស៊ូវមានបន្ទូលថា ស្តង់ដារចុងក្រោយនៃសេចក្តីស្រឡាញ់ដ៏ពិត គឺរបៀបដែលលោកអ្នកប្រព្រឹត្តចំពោះមនុស្ស ដែលអ្នកមិនអាចទ្រាំបាន ឬនៅក្នុងបន្ទូលរបស់ព្រះអង្គថា “អ្នករាល់ត្រូវស្រឡាញ់សត្រូវរបស់អ្នករាល់គ្នា ហើយធ្វើល្អចំពោះពួកគេដោយមិនរំពឹងថា បានអ្វីមកវិញ”។ ចំពោះព្រះយេស៊ូវ សេចក្តីស្រឡាញ់បែបនេះយកគំរូតាមព្រះរាជលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់។ 

សូមអាន៖

​​​​​​​​​​​​​​​​​​លូកា ៦:២៧-៣៦

ឆ្លុះបញ្ចាំង៖

​​​​​​​​​​​​​​​តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ? ពេលលោកអ្នកអាន តើមានសំណួរ គំនិត និងអារម្មណ៍អ្វីខ្លះកើតឡើង? សូមនឹកចាំ ឬប្រាប់រឿងរ៉ាវនៃបទពិសោធន៍មួយ ដែលលោកអ្នកមាន នៅពេលលោកអ្នក ឬនរណាម្នាក់ ដែលលោកអ្នកស្គាល់បានបង្ហាញសេចក្តីស្រឡាញ់ចំពោះសត្រូវរបស់ពួកគេ ហើយមិនរំពឹងថា បានអ្វីមកវិញ។ តើព្រះយេស៊ូវសន្យាអ្វីចំពោះអ្នក ដែលមានសេចក្ដីស្រឡាញ់តាមរបៀបនេះ (សូមអាន ខ៣៥)? សូមកត់សម្គាល់របៀប ដែលព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទុច្ចរិត និងមនុស្សអាក្រក់។ តើសេចក្ដីនេះនិយាយអ្វីខ្លះអំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់? សូមស្រមៃអំពីពិភពលោកមួយ ដែលព្រះជាម្ចាស់មានព្រះហឫទ័យចំពោះមនុស្ស ដែលមិន​ចេះដឹងគុណ និងអាក្រក់។ តើមាននរណាម្នាក់អាចរួចជីវិតទេ? សូមកត់សម្គាល់ពីរបៀប ដែលព្រះជាម្ចាស់ត្រូវបានពិពណ៌នានៅក្នុងខ ៣៦។ តើទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណា គឺជាអ្វី? តើព្រះបន្ទូលរបស់ព្រះយេស៊ូវពិតជាជម្រុញ ឬលើកទឹកចិត្តដល់លោកអ្នកយ៉ាងដូចម្តេចនៅថ្ងៃនេះ? តើអ្វីទៅជារបៀបមួយ ដែលលោកអ្នកអាចឆ្លើយតបយ៉ាងសកម្ម នៅថ្ងៃនេះ? ចូរ​ឲ្យ​ការ​អាន និង​ការ​គិតពិចារណា​របស់​លោកអ្នក​ញ៉ាំង​ឲ្យ​មាន​ការ​អធិស្ឋាន​។ សូមបង្ហាញការដឹងគុណរបស់លោកអ្នកចំពោះព្រះជាម្ចាស់ សម្រាប់សេចក្តីស្រឡាញ់ ដែលមានមេត្តារបស់ព្រះអង្គ ហើយសូមស្មោះត្រង់ចំពោះរបៀប ដែលលោកអ្នកបានរារាំងសេចក្តីស្រឡាញ់ដូចគ្នានេះចំពោះអ្នកដទៃ។ សូមអធិស្ឋានសម្រាប់មនុស្ស ដែលបានធ្វើបាបលោកអ្នក ហើយទូលសុំជំនួយពីព្រះជាម្ចាស់ឱ្យលោកអ្នកអាចបន្តមានសេចក្តីស្រឡាញ់ដូចព្រះអង្គដែរ។

អត្ថបទគម្ពីរ

ថ្ងៃ 26ថ្ងៃ 28

អំពី​គម្រោងអាន​នេះ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More

យើង​សូម​អរគុណ​ដល់ BibleProject ដែល​បាន​ផ្តល់​នូវ​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com