ទំនុកដំកើង 138

138
ទំនុក​នៃ​ស្តេច​ដាវីឌ ។
1ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់
អស់​អំពី​ចិត្ត
ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់
នៅ​ចំពោះ​មុខ​នៃ​អស់​ទាំង​ព្រះ
2ទូលបង្គំ​នឹង​ក្រាប​ថ្វាយ‌បង្គំ
ដំរង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់
ព្រម​ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ទ្រង់​ផង
ដោយ​ព្រោះ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​របស់​ទ្រង់
ដ្បិត​ទ្រង់​បាន​ដំកើង​ព្រះ‌បន្ទូល​ទ្រង់
ឲ្យ​ធំ​លើ​ព្រះ‌នាម​ទ្រង់​ទៅ​ទៀត
3នៅ​ថ្ងៃ​ដែល​ទូលបង្គំ​បាន​អំពាវ‌នាវ
នោះ​ទ្រង់​បាន​ឆ្លើយ​តប​មក​ទូលបង្គំ
ទ្រង់​បាន​កំឡា​ចិត្ត​ទូលបង្គំ
ដោយ​ចំរើន​កំឡាំង​នៃ​ព្រលឹង​ទូលបង្គំ
4ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​អរ
ព្រះ‌គុណ​ដល់​ទ្រង់
ដ្បិត​គេ​បាន​ឮ​ព្រះ‌បន្ទូល
ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក​ហើយ
5អើ គេ​នឹង​ច្រៀង​ពី​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា
ពី​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធំ​ក្រៃ‌លែង
6ដ្បិត​ទោះ​បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ពស់
គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ
តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ
7ទោះ​បើ​ទូលបង្គំ​ដើរ​នៅ​កណ្តាល​សេចក្ដី​ទុក្ខ​វេទនា
គង់​តែ​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​ទូលបង្គំ​ផង
ទ្រង់​នឹង​លើក​ព្រះ‌ហស្ត​ឡើង
ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ពួក​ខ្មាំង​សត្រូវ​ទូលបង្គំ
ហើយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទូលបង្គំ​ដែរ
8ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំនឿន​របស់​ទូលបង្គំ​បាន
ពេញ​ខ្នាត​ឡើង
ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​របស់​ទ្រង់
ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
សូម​ទ្រង់​កុំ​បោះ‌បង់​ចោល​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត
ទ្រង់​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 138: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល