រស់នៅជីវិតពេញដោយគោលបំណងគំរូ
“ច្បាប់ដ៏មានតម្លៃ”
មិនថាជាអ្នកនយោបាយ អ្នកដឹកនាំជំនួញ អ្នកធ្វើអត្ថា
ធិប្បាយលើកទឹកចិត្ត ឬគ្រាន់តែជាមនុស្សសាមញ្ញធម្មតា។មនុស្សមកពីគ្រប់ទីកន្លែងនៃជីវិត ម្តងម្កាលបានបង្ហាញពីគុណធម៌នៃច្បាប់ដ៏មានតម្លៃ ជាការពិត មនុស្សស្ទើរគ្រប់គ្នាបានឮអំពីច្បាប់នោះ និងដឹងអំពីអត្ថន័យរបស់វា។
អ្នកខ្លះបានឯកភាពទៅលើ “ការធ្វើអ្វីៗទៅលើអ្នកដទៃ ដូចជាធ្វើមកលើខ្លួនឯងដែរ” ជាផ្នែកមួយដ៏ចាំបាច់នៃសង្គម។ ចំណុចមួយក្នុងចំនុចជាច្រើនដែលគេគោរពគឺជារបៀបរៀប ចំ ដែលប្រើសម្រាប់វប្បធម៌ ក្រុមគ្រួសារ និងមិត្តភាពជាមួយគ្នា។ ច្បាប់ដ៏មានតម្លៃត្រូវបានបង្ហាញថាជាគុណសម្បត្តិក្នុងការបម្រើអ្នកដទៃ សម្តែងអំពើសប្បុរស និងជួយមនុស្សដែលកំពុងខ្ខះខាត។
ព្រះយេស៊ូគឺជាអ្នកចែងនូវច្បាប់ដ៏មានតម្លៃ ដែលជាចំនុចអាទិភាពសំខាន់ នៃភាពជោគជ័យក្នុងការរស់នៅរបស់គ្រិស្តបរិស័ទ។
ក្នុងនាមជាគ្រិស្តបរិស័ទ ព្រះជាម្ចាស់បានហៅយើងម្នាក់ៗឲ្យមានជំនឿ ក្នុងកម្រិតមួយដែលលើសពីការគ្រាន់តែជឿលើ
ព្រះអង្គ។ បំណងប្រាថ្នារបស់ព្រះអង្គគឺថា យើងម្នាក់ៗបានដាក់ជំនឿទៅក្នុងការប្រព្រឹត្ត ដោយតាមរយ:ការប៉ះពាល់ជីវិតអ្នកដទៃ។ ការធ្វើដូច្នេះព្រះជាម្ចាស់នឹងទទួលសិរីរុងរឿងតាមរយ: ការដែលយើងបង្ហាញសេចក្តីស្រលាញ់ និងព្រះគុណរបស់ព្រះអង្គទៅកាន់អ្នកដទៃ។ នេះគឺជាការរស់នៅតាមច្បាប់ដ៏មានតម្លៃពិតប្រាកដ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2 |