រស់នៅជីវិតពេញដោយគោលបំណងគំរូ

រស់នៅជីវិតពេញដោយគោលបំណង

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

“អភិវឌ្ឍន៍សេចក្តីស្រលាញ់របស់យើងចំពោះព្រះជាម្ចាស់” 

អភិវឌ្ឍន៍សេចក្តីស្រលាញ់ចំពោះព្រះជាម្ចាស់   ប្រហែលជាត្រូវខិតខំប្រឹងប្រែងជាងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ហេតុផលដំបូងគឺថា   យើងមិនអាចមើលឃើញព្រះអង្គជាលក្ខណ:រូបកាយ ហេតុដូច្នេះការបន្ត​ និងការអភិវឌ្ឍន៍សេចក្តីស្រលាញ់ចំពោះព្រះ   តម្រូវឲ្យមានសេចក្តីជំនឿ។ 

សេចក្តីជំនឿអនុញ្ញាត្តិឲ្យយើងបញ្ជូនសេចក្តីស្រលាញ់ពិត   ពីចិត្តរបស់យើងទៅកាន់ព្រះជាម្ចាស់ផ្ទាល់។   ទោះបីជាយើងមិនអាចមើលឃើញព្រះអង្គតាមភ្នែកខាងរូបកាយរបស់យើងក៏ដោយ។   ដើម្បីឲ្យសេចក្តីស្រលាញ់របស់យើងចំពោះព្រះមានការលូតលាស់ សេចក្តីជំនឿត្រូវតែមានសកម្មភាពនៅក្នុងជីវិតជាគ្រិស្តបរិស័ទរបស់យើង។   

នៅពេលដែលយើងអានព្រះបន្ទូល   យើងសង្កេតពីសេចក្តីស្រលាញ់របស់ព្រះអង្គ និងការចូលរួមនៅក្នុងជីវិតរបស់យើង   និងអ្នកដ៏ទៃ និងការប្រកបជាមួយព្រះអង្គតាមរយ:ការអធិស្ឋាន   យើងចាប់ផ្តើមស្គាល់ព្រះអង្គកាន់តែច្រើនឡើងៗ។ ការស្គាល់ព្រះអង្គកាន់តែច្រើន   ផ្តល់ឲ្យយើងមានសេចក្តីស្រលាញ់មួយដ៏ពេញលក្ខណ:ចំពោះព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។   

ការរីកលូតលាស់សេចក្តីស្រលាញ់នេះចំពោះព្រះជាម្ចាស់   ដែលចេញពីជំនឿរបស់យើងនៅក្នុងព្រះអង្គ​ គឺពឹងផ្អែកលើការបង្ហាញសេចក្តីស្រលាញ់នោះតាមរយ:សកម្មភាពផង

ដែរ។ សេចក្តីស្រលាញ់របស់យើងចំពោះព្រះជាម្ចាស់តាមរយ:ជំនឿ   គឺមកជាមួយការប្តេជ្ញាចិត្តរបស់យើងទៅចំពោះព្រះអង្គតាមរយ:សកម្មភាព។   នេះគឺជាឥទ្ធិពលនៃទំនាក់ទំនងដែលត្រូវការ សម្រាប់ភាពជោគជ័យ   ការរីកលូតលាស់នៃទំនាក់ទំនងជាមួយនឹងព្រះអង្គ។

នៅពេលដែលសេចក្តីស្រលាញ់របស់យើងចំពោះព្រះជាម្ចាស់ពិតជារីកលូតលាស់   ដែលជាលទ្ធផលនៃការដាក់ជំនឿរបស់យើងទៅក្នុងសកម្មភាព។ នោះគឺជាការសំខាន់ផងដែរ   ក្នុងការយល់ដឹងថា សកម្មភាពទាំងនោះមិនបានស្វែងរក

សេចក្តីស្រលាញ់ និងការគាប់ចិត្តរបស់ព្រះ សម្រាប់ខ្លួនយើងនោះឡើយ។   

សេចក្តីពិតគឺថា   ព្រះជាម្ចាស់បានស្រលាញ់យើងយ៉ាងជិតស្និទ្ធរួចហើយ និងស្រលាញ់ដោយគ្មានល័ក្ខខ័ណ្ឌ   តាំងពីមុនពេលដែលយើងបានស្គាល់ព្រះអង្គទៅទៀត។   សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់គឺជាប្រភពដ៏ពិតរបស់យើង ក្នុងការស្រលាញ់ព្រះអង្គ   និងអ្នកដ៏ទៃ។ 

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

រស់នៅជីវិតពេញដោយគោលបំណង

ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2