រស់នៅជីវិតពេញដោយគោលបំណងគំរូ

រស់នៅជីវិតពេញដោយគោលបំណង

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

“ប្រកបជាមួយគ្រិស្តបរិស័ទដទៃទៀត”

ផ្តល់ការលើកទឹកចិត្ត សេចក្តីស្រលាញ់   និងកម្លាំងទៅកាន់អ្នកជឿដទៃទៀត គឺជាចំនុចមួយនៃអាទិភាពធំបំផុតរបស់យើង។   ការពិតគឺថាយើងត្រូវការគ្នាទៅវិញទៅមក នេះគឺជាអ្វីដែលព្រះជាម្ចាស់បានរៀបចំ   ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ “នៅតែម្នាក់ឯងនោះទេ” ។ 

សេចក្តីពិតគឺថា ការសាងទំនាក់ទំនងជាមួយគ្រិស្តបរិស័ទដទៃទៀត   គឺជាចំនុចសំខាន់នៅក្នុងការលូតលាស់របស់យើងផ្ទាល់។ ព្រះជាម្ចាស់ជារឿយៗបានរៀបចំ “ការណាត់ជួបដ៏ល្អមួយ”   សម្រាប់យើងជួយផ្គត់ផ្គង់ ឬលើកទឹកចិត្តគ្នាទៅវិញទៅមក តាមអ្វីដែលយើងអាចធ្វើបាន។ 

គោលការណ៍នៃកម្លាំងដែលបានអនុវត្តន៍ជាច្រើន   ទោះជាចំពោះគ្រិស្តបរិស័ទក៏ដោយ គឺជួយយើងឲ្យមានទំនាក់ទំនងរឹងមាំជាមួយអ្នកជឿដូចគ្នា   និងជួយយើងឲ្យរីកលូតលាស់នៅក្នុងការដើរជាមួយព្រះជាម្ចាស់របស់យើង។ 

ផែនការរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតក្រុមជំនុំ   គឺសម្រាប់អ្នកភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកជឿដទៃទៀត។ ឲ្យអ្នកចូលរួម   និងមានភាពរីករាយជាមួយនឹងប្រយោជន៍នៃការផ្តល់ឲ្យ និងទទួលព្រះពរ ពីបងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះយស៊ូគ្រិស្ត។   

អត្ថបទគម្ពីរ

ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

រស់នៅជីវិតពេញដោយគោលបំណង

ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ និងការស្វែងរករបស់អ្នក។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2