តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ
តើធ្វើយ៉ាងម៉េច ប្រសិនបើខ្ញុំបានធ្លាក់ទៅក្នុងសេចក្ដីល្បួងរួចស្រេចទៅហើយនោះ?
តើមានអ្វីកើតឡើងប្រសិនបើវាយឺតពេលទៅហើយនោះ?
អ្នកបានតយុទ្ធសេចក្ដីល្បួងដោយកម្លាំងរបស់អ្នកផ្ទាល់—ហើយបានចាញ់។
ឥឡូវនេះ អ្នកឈរនៅក្នុងពិរុទ្ធភាព (ចិត្តជាប់មានទោស) ចំពោះព្រះអម្ចាស់នៃសកលលោក ដែលជាព្រះដ៏វិសុទ្ធ។
យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់៖ «ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ» (១ យ៉ូហាន ១៖៨)។
នេះជារបៀបដែលយើងត្រូវធ្វើ៖ «ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ។ ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់» (ខទី ៩)។
ចូរនាំអំពើបាបរបស់អ្នកទៅឯព្រះវរបិតារបស់អ្នក—ឥឡូវនេះ។
ចូរទទួលស្គាល់ពីកំហុសរបស់អ្នក។ ចូរកែប្រែចិត្តពីការប្រព្រឹត្តខុសរបស់អ្នក។ រួចហើយចូរទូលសូមព្រះសម្រាប់ការអត់ឱនទោសរបស់ព្រះអង្គ។
ចូរប្រកាសពីសេចក្ដីសន្យារបស់ព្រះ ដែលថ្លែងថា ព្រះអង្គនឹងអត់ឱនទោសដល់កំហុស និងអំពើបាបរបស់អ្នក។ ថាព្រះអង្គនឹងលុបលាងសម្អាតឱ្យអ្នកបានជ្រះស្អាត ហើយលែងនឹកនាឃើញពីការប្រព្រឹត្តខុសអស់ទាំងនោះ តទៅទៀត។
តើការអត់ឱនទោសនៃព្រះ មានន័យថា យើងអាចគ្រាន់តែបន្តប្រព្រឹត្តបាប រួចសារភាព បន្ទាប់មកប្រព្រឹត្តបាប ហើយសារភាពបន្ថែមទៅទៀត មែនដែរឬយ៉ាង?
អត់ទេ មិនដែលថាអត់មានលទ្ធផលនោះឡើយ។
ខ្ញុំអាចដំដែកគោលចូលទៅក្នុងផ្ទាំងឈើ ហើយដកវាចេញមកវិញបាន—ប៉ុន្តែចន្លោះប្រហោងនៅតែមាន។ ការបដិសេធមិនព្រមស្ដាប់បង្គាប់ នោះវាមិនងាយទទួលបានការទុកចិត្តមកវិញទេ។ ហើយរង្វាន់សម្រាប់ភាពស្មោះត្រង់ នោះក៏បានបាត់បង់ទៅអស់កល្បជានិច្ចដែរ។
ព្រះជាម្ចាស់ទ្រង់អត់ឱនទោស ប៉ុន្តែសេចក្ដីឈឺចាប់នៃបាបរបស់យើង នៅតែឈឺផ្សា—ទាំងរូបយើង ហើយនិងមនុស្សដទៃទៀត។
យ៉ាងណាក៏ដោយ យើងអាចទទួលការអត់ឱនទោសដោយព្រះអង្គ ដែលបានបញ្ជូនព្រះបុត្រារបស់ទ្រង់ មកសុគតជំនួសយើង ដើម្បីបង់ថ្លៃចំពោះបំណុលរបស់យើង៖ «រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ» (រ៉ូម ៥៖៨)។
ចិត្តជាប់មានទោសមិនមកពីព្រះជាម្ចាស់ឡើយ។
ព្រះវរបិតាយើង ទ្រង់ស្រឡាញ់រាល់សមាជិកនីមួយៗ ដែលជាក្រុមគ្រួសាររបស់ព្រះអង្គ។ ហើយយើងនៅតែជាបុត្រធីតារបស់ព្រះអង្គ សូម្បីតែពេលយើងមិនបានប្រព្រឹត្ដឱ្យសមជាកូនក្ដី។
ព្រះគុណគឺជាអ្វីដែលយើងទទួលបាន ដោយយើងមិនសមនឹងទទួលទាល់តែសោះ។ ក្ដីមេត្តាករុណា គឺជាអ្វីដែលយើងគួរនឹងទទួល ឱ្យសមទៅតាមអ្វីៗដែលយើងបានប្រព្រឹត្ត។
ព្រះវរបិតានៅឯស្ថានសួគ៌នៃយើង ទ្រង់ប្រោសប្រទានទាំងពីរ។
តើអ្នកត្រូវការកាដូនៃការអត់ឱនទោសពីព្រះអង្គនៅថ្ងៃនេះ ដែរឬទេ?
ប្រសិនបើត្រូវការមែន ចូរកុំរង់ចាំអីទៀត។ ចូរនិយាយទៅរកព្រះវរបិតារបស់អ្នកនៅឯស្ថានសួគ៌ចុះ។ ព្រះអង្គទន្ទឹងរង់ចាំស្ដាប់ពីអ្នក ដែលជាកូនស្ងួនភ្ញារបស់ព្រះអង្គ។
---
អានពីការយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបន្ថែមទៀតទាញយកមេរៀនជំពូកទី ១ នៃសៀវភៅរបស់ លោកបណ្ឌិត ដេនីសិន (Denison)បាបនាំឱ្យស្លាប់ទាំង ៧ដោយឥតគិតថ្លៃ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។
More