ព្រះគម្ពីរមានជីវិតរស់រវើកគំរូ

كلمة الله حية

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ព្រះគម្ពីរបំផ្លាស់បំប្រែប្រជាជាតិ 

នៅដើមឆ្នាំដំបូងនៃឆ្នាំ ១៨០០ មានកុមារជំទង់អាយុ ១២ ឆ្នាំ​ មានសញ្ជាតិ នីហ្សេរីយ៉ា ហើយនិងក្រុមគ្រួសាររបស់គាត់ ត្រូវបានគេចាប់ខ្លួន ឱ្យធ្វើនិរទេសពីស្រុកកំណើត ហើយបង្ខំឱ្យពួកគេទៅធ្វើជាទាសករ ដោយដឹកជញ្ជូនតាមសំពៅ ទៅកាន់ស្រុកអាមេរិក។ ប៉ុន្តែមុននឹងសំពៅនោះមានឱកាសចាកចេញពីឆ្នេរនៃទ្វីបអាហ្រ្វិក នោះក៏មានក្រុមទាហានល្បាតការជួញដូរទាសករបានមកវាយប្រហារដំណើរនោះ ហើយក្រុមមនុស្សឈ្មួញទាំងអស់ត្រូវបានគេចាប់ខ្លួនជាប់។ កុមារជំទង់ និងក្រុមគ្រួសារនោះ ត្រូវបានគេរំដោះឱ្យមានសេរីភាព ហើយបានបញ្ជូនទៅឯស្រុក សេរ៉ាលីអ៊ូន។ នៅត្រង់ទីកន្លែងនេះហើយ ដែលកុមារនោះបានរុករកឃើញនូវព្រះចេស្ដារបស់ព្រះគម្ពីរ។ 

បន្ទាប់ពីបានក្លាយទៅជាគ្រីស្ទបរិស័ទ សាំយ៉ូអែល អាយ៉ាយី ហ្គ្រូធឺ (Samuel Ajayi Crowther) បានចាប់ផ្ដើមសិក្សាពីភាសាមួយចំនួន ហើយបានធ្វើដំណើរចុះបេសកកម្ម ទៅតាមបណ្ដាប្រទេសជិតខាងនៃស្រុក សេរ៉ាលីអ៊ូន។ ប៉ុន្តែ រហូតមកដល់គ្រានោះ គាត់បានសិក្សាព្រះគម្ពីរត្រឹមតែតាមភាសាអង់គ្លេសតែមួយប៉ុណ្ណោះ ព្រះគម្ពីរនៅក្នុងភាសា យ៉ូរ៉ូបា ដែលជាភាសាដើមរបស់គាត់ មិនទាន់មាននៅឡើយទេ។ 

នេះគឺមានន័យថា មនុស្សនៅស្រុក នីហ្សេរីយ៉ា ដែលមិនចេះភាសាអង់គ្លេស មិនអាចអានព្រះគម្ពីរ សម្រាប់ខ្លួនឯងបាននោះទេ។ ហេតុដូច្នេះហើយ លោក អាយ៉ាយី បានជួយបង្កើតបានជាប្រព័ន្ធវេយ្យាករណ៍សម្រាប់ភាសា យ៉ូរ៉ូបា ហើយបន្ទាប់មក លោកបានធ្វើការបកប្រែព្រះគម្ពីរ ទៅជាភាសាខ្លួននោះតែម្ដង។ 

ក្រោយពីបានបកប្រែព្រះគម្ពីរជាភាសា យ៉ូរ៉ូបា ហើយ លោកបានបន្តបកប្រែអត្ថបទព្រះគម្ពីរទៅជាភាសាផ្សេងៗទៀត នៅក្នុងស្រុកនីហ្សេរីយ៉ា​ ដើម្បីឱ្យមនុស្សដទៃជាច្រើនទៀត អាចរុករកឃើញនូវបទពិសោធន៍នៃជីវិតផ្លាស់ប្រែ ដែលគាត់បានទទួលហើយនោះ។ 

ក្រោយមក លោក ហ្គ្រូធឺ ត្រូវបានគេជ្រើសរើសឱ្យធ្វើជា "បូជាចារ្យនៃប្រជាជាតិនីហ្សេរីយ៉ា" ដោយក្រុមជំនុំនៃពួកអេងឃ្លីគិន (Anglican) ដែលមុខងារនេះ គឺជាតំណាងសម្រាប់បូជាចារ្យ ដែលលោកជាជនជាតិស្បែកខ្មៅដំបូង ឡើងគ្រងតំណែងក្នុងក្រុមអេឃ្លីគិននេះ។ ហើយនៅសព្វថ្ងៃនេះ ក្រុមជំនុំអេងឃ្លីគិននៃប្រទេសនីហ្សេរីយ៉ា បានក្លាយទៅជាខេត្ដទីពីរ ដែលមានសមាជិកបានជ្រមុជទឹក ដល់ទៅ ១៨ លាននាក់ ឯណោះ។ 

ព្រះជាម្ចាស់ដដែលនេះ ដែលបានធ្វើការតាមរយៈ លោក ហ្គ្រូធឺ ក៏មានព្រះទ័យចង់ធ្វើការតាមរយៈរូបអ្នកផងដែរ ដើម្បីជះឥទ្ធិពលទៅដល់ពិភពលោក តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ នៅមានមនុស្សជាច្រើននាក់ទៀត ដែលកំពុងតែរង់ចាំទទួលនូវការបំផ្លាស់បំប្រែពីព្រះគម្ពីរ ហើយរូបពួកគេទាំងនោះ កំពុងតែស្ថិតនៅទីតាំង ដែលមានតែរូបអ្នកទេ ដែលអាចឈោងទៅដល់ពួកគេបាន។

ដូច្នេះហើយ នៅថ្ងៃនេះ ចូរទូលសូមព្រះជាម្ចាស់ ដើម្បីសូមព្រះអង្គបើកសម្ដែងពីតួនាទី ដែលអ្នកអាចធ្វើទៅបាន នៅក្នុងរឿងរ៉ាវដែលព្រះអង្គកំពុងតែថ្លែងប្រាប់ ហើយចូរត្រៀមសម្លឹងមើល ក្នុងខណៈពេលដែលព្រះអង្គនឹងធ្វើការយ៉ាងច្រើន តាមរយៈជីវិតរបស់អ្នក ទាំងលើសពីការទូលសូម ការគិត ឬការនឹកស្រមៃដល់ របស់អ្នកទៅទៀត។  

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

كلمة الله حية

ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះបន្ទូល ដោយសម្លឹងមើលឱ្យបានកាន់តែច្បាស់ ទៅក្នុងរបៀបដែលព្រះជាម្ចាស់កំពុងតែប្រើប្រាស់ព្រះគម្ពីរ ដើម្បីជះឥទ្ធិពលដល់ប្រវត្តិសាស្រ្ដ និងផ្លាស់ប្រែជីវិតនៅជុំវិញពិភពលោក។

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។