ព្រះគម្ពីរមានជីវិតរស់រវើកគំរូ
ព្រះគម្ពីរផ្ដល់អានុភាពដល់យើង
ចូរនឹកស្រមៃមើល ថាអ្នកកំពុងតែណែនាំខ្លួន ទៅដល់នរណាម្នាក់ ដែលមកពីស្រុកក្រៅ ដោយរូបអ្នកប្រាប់គេថាអ្នកជាប្រជាជនមកពីជនជាតិភាគតិច ដែលគេស្គាល់ និងឱ្យឈ្មោះថា «អ្នកប៉ប៉ាច់ប៉ប៉ោច»។ មែន នេះគឺជាឈ្មោះ និងន័យរបស់ក្រុមមនុស្សមកពី "ផូផូឡូកា - Popoluca" ហើយឈ្មោះនេះមានជាប់ទាក់ទងទៅនឹងជនជាតិដើមភាគតិច មានភាសាជា វើរ៉ាគ្រូស (Veracruz) នៃប្រទេស ម៉ិចស៊ិក ដែរ។
រហូតមកដល់សព្វថ្ងៃនេះ ពាក្យថា "ផូផូឡូកា" នៅតែជាពាក្យគេយកមកបរិយាយ ចំពោះក្រុមមនុស្ស មានចំនួនប្រមាណជា ៣៥. ៥០០ នាក់ ដែលកំពុងស្ថិតនៅតំបន់ដែលនិយាយភាសានោះ។ អស់អ្នកដែលនិយាយភាសានោះ គេបានឱ្យឈ្មោះថា "ណុនថាហ្ស៉ីយី - Nuntajiyi" ដែលមានន័យថា "ពាក្យពេចន៍ត្រង់"។
ក្នុងខណៈពេលដែលភាសា ណុនថាហ្ស៊ីយី ដូចជាមិនសូវសំខាន់ សម្រាប់មនុស្សមួយចំនួនធំ នោះអស់អ្នកដែលឥឡូវអាចអាន ឬស្ដាប់យល់ព្រះគម្ពីរសញ្ញាថ្មី នៅក្នុងភាសាផ្ទាល់របស់ពួកគេនេះ ពួកគេយល់ដឹងច្បាស់ថា ពួកគេពិតជាសំខាន់ ចំពោះព្រះជាម្ចាស់ ដែលបានបង្កើតពួកគេមកនោះណាស់។ អ្នកនាង ខារ៉ូលីនណា (Carolina) ជាម្នាក់នៅក្នុងចំណោមនៃជនជាតិទាំងនោះ។ គាត់គឺជាចៅស្រីរបស់អ្នកបកប្រែនៃព្រះគម្ពីរសញ្ញាថ្មី នៃពួកផូផូឡូកា។ ខារ៉ូលីនណា គឺជាស្រ្ដីជនជាតិផូផូឡូកា ដំបូង ដែលបានរៀនចប់ពីសកលវិទ្យាល័យ។ គាត់បានថ្វាយជីវិតទាំងស្រុងរបស់គាត់ ដើម្បីចែកចាយនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងភាសាដើមរបស់គាត់។ ហើយសព្វថ្ងៃនេះ គាត់កំពុងតែដឹកនាំក្រុមបកប្រែ កណ្ឌគម្ពីរទំនុកតម្កើង ចំនួន ៥០ ជំពូក។
«នៅពេលដែលយើងអានព្រះគម្ពីរនៅក្នុងភាសា អេស្ប៉ាញ នោះវាប្រៀបបានទៅនឹងការប្រឹងប្រែងដែលឥតប្រយោជន៍។ ប៉ុន្តែ នៅពេលដែលយើងអានព្រះគម្ពីរនៅក្នុងភាសាដើមរបស់យើង នោះព្រះបន្ទូលធ្វើដំណើរទៅដល់ដួងចិត្ដរបស់យើងតែម្ដង។ ព្រះបន្ទូលព្រះ ប៉ះពាល់ដួងចិត្ដរបស់យើង—ព្រះបន្ទូលនាំឱ្យយើងមានចលនា—ដោយសារតែយើងពិតជាអាចយល់ពីព្រះបន្ទូលនោះមែន»។
ខារ៉ូលីនណា គឺជាម្នាក់ ក្នុងផ្នែកដ៏សកម្ម នៅក្នុងសហគមន៍ YouVersion របស់យើង ហើយជារឿយៗគាត់តែងប្រើប្រាស់ កម្មវិធីព្រះគម្ពីរ ដោយ YouVersion ដើម្បីសិក្សាព្រះបន្ទូលព្រះ នៅក្នុងភាសា ណុនថាហ្ស៊ីយី។
«យើងខ្ញុំពិតជារីករាយណាស់ ដែលអ្នកបានដាក់ពាក្យពេចន៍ក្នុងភាសារបស់យើងទៅក្នុងកម្មវិធីព្រះគម្ពីរ។ នេះក៏ដោយសារតែឥឡូវនេះ មនុស្សម្នានៅក្នុងពិភពលោក អាចមើលឃើញពីភាសានេះ ដែលជាភាសាស្ថិតនៅក្នុងចំណោមភាសាទាំងឡាយ ដែលគេទទួលដឹងនិងស្គាល់ដែរ! ជាធម្មតា ភាសារបស់យើង មិនសូវជាឃើញ ឬមានការឱ្យតម្លៃនោះទេ ប៉ុន្តែនៅក្នុងកម្មវិធីព្រះគម្ពីរនេះ យើងអាចមើលឃើញថាភាសារបស់យើង ពិតជាមានតម្លៃខ្លាំងមែន»។
នៅថ្ងៃនេះ ចូរចំណាយពេលបន្តិច ដើម្បីអរព្រះគុណដល់ព្រះជាម្ចាស់ ដែលអ្នកអាចមានព្រះគម្ពីរនៅក្នុងភាសារបស់អ្នក។ សូមអរគុណដល់ព្រះជាម្ចាស់ សម្រាប់ខារ៉ូលីនណា និងអ្នកបកប្រែរាប់ពាន់នាក់ផ្សេងទៀត ដែលកំពុងតែធ្វើការជុំវិញពិភពលោក នាសព្វថ្ងៃនេះ។ ដោយសារតែភាពស្មោះត្រង់និងភាពឆេះឆួលរបស់ពួកគេ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្តរីកសុសសាយ ទៅដល់គ្រប់ផ្នែកទាំងឡាយនៅលើផែនដី ទាំងកំពុងបំផ្លាស់បំប្រែអត្តសញ្ញាណនៃមនុស្ស ដែលបានឮ និងយល់ពីព្រះបន្ទូលនោះផង។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះបន្ទូល ដោយសម្លឹងមើលឱ្យបានកាន់តែច្បាស់ ទៅក្នុងរបៀបដែលព្រះជាម្ចាស់កំពុងតែប្រើប្រាស់ព្រះគម្ពីរ ដើម្បីជះឥទ្ធិពលដល់ប្រវត្តិសាស្រ្ដ និងផ្លាស់ប្រែជីវិតនៅជុំវិញពិភពលោក។
More