ព្រះគម្ពីរមានជីវិតរស់រវើកគំរូ

كلمة الله حية

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ព្រះគម្ពីរនាំមកនូវសេចក្ដីសង្ឃឹម

អ្នកស្រី ហ្គាណា (Ghana*) គឺជាអ្នកគោរពដើរតាមសាសនារបស់ម៉ូស្លិមយ៉ាងខ្ជាប់ខ្ជួន តែក្រោយមកគាត់ក៏បានរកឃើញនូវអំណាចចេស្ដាផ្លាស់ប្រែជីវិតពីអង្គព្រះយេស៊ូវ នៅក្នុងឆ្នាំ ២០១៦។ តែទោះជាយ៉ាងនេះក្ដី បន្ទាប់ពីបានក្លាយទៅជាគ្រីស្ទបរិស័ទហើយ គាត់ត្រូវបានគេមិនអើពើ គេចវេះ ហើយបណ្ដេញចេញពីសហគមន៍ ដោយមនុស្សជុំវិញ និងក្រុមគ្រួសាររបស់គាត់។ មានគ្រាមួយនោះ កូនៗរបស់គាត់ ត្រូវបានគេដកយកចេញពីរូបគាត់ ហើយបានបញ្ជូនឱ្យទៅរស់នៅឯស្រុកដទៃផ្សេង។

ទោះបីជា អ្នកស្រី ហ្គាណា បដិសេធមិនលះចោលជំនឿលើព្រះយេស៊ូវយ៉ាងណាក៏ដោយ ក៏គាត់នៅតែគ្មានប្រព័ន្ធគាំទ្ររឹងមាំណាមួយ ដើម្បីជួយឱ្យគាត់អាចរីកចម្រើននៅក្នុងជំនឿរបស់គាត់ បាននោះទេ។ នៅក្នុងភាពកំព្រាឯកោ ហើយនិងពេញដោយភាពបាក់ទឹកចិត្ដ គាត់ចាប់ផ្ដើមគិតចង់សម្លាប់ខ្លួនឯង។ ប៉ុន្តែ ក្រោយមក គាត់បានជួបមនុស្សម្នាក់ ដែលបានដោនឡូដ កម្មវិធីព្រះគម្ពីរ​ ដោយ YouVersion ទៅក្នុងទូរស័ព្ទរបស់គាត់។ 

មុនដំបូងឡើយ អ្នកស្រី ហ្គាណា មិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក្រោយមក គាត់បានចាប់ផ្ដើមអាន ខព្រះគម្ពីរប្រចាំថ្ងៃ ជារៀងរាល់ព្រឹកព្រលឹម ដើម្បីឱ្យគាត់អាចសញ្ជឹងគិតពិចារណាទៅលើអត្ថន័យនៃព្រះបន្ទូល ហើយអាចប្រើប្រាស់ព្រះបន្ទូលនោះ ក្នុងការដឹកនាំគាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយអស់រយៈពេលជាច្រើនកន្លងមក មានការណ៍ដែលគាត់មិនធ្លាប់រំពឹងទុកមួយបានកើតឡើង… 

«ខព្រះគម្ពីរបានក្លាយទៅជាមានជីវិតរស់រវើក ហើយស្ថិតនៅក្នុងរូបខ្ញុំ។ ព្រះបន្ទូលបានបង្រៀនឱ្យខ្ញុំចេះតបតនិងប្រកបជាមួយមនុស្ស ក្នុងរបៀប ដែលល្អត្រឹមត្រូវ ហើយព្រះបន្ទូលក៏បានជួយឱ្យខ្ញុំបានជាសះស្បើយពីជំងឺធ្លាក់បាក់ទឹកចិត្ដ។ ទោះបីជាខ្ញុំត្រូវបានគេបោះបង់ចោល ខ្ញុំបានរកឃើញនូវការកំសាន្ដចិត្ដ ជារៀងរាល់ពេលដែលខ្ញុំបានអានព្រះបន្ទូលនោះ។ ជារៀងរាល់ពេលដែលខ្ញុំបានអាន ខព្រះគម្ពីរប្រចាំថ្ងៃ នោះមានអ្វីមួយដ៏ពិសេសបានកើតឡើង គឺព្រះបន្ទូលបានលើកខ្ញុំឡើង ហើយផ្ដល់ឱ្យខ្ញុំមាននូវសេចក្ដីសង្ឃឹម។ នេះគឺប្រៀបបីដូចជាព្រះជាម្ចាស់ កំពុងតែមានបន្ទូលផ្ទាល់មកកាន់រូបខ្ញុំ តាមរយៈខព្រះគម្ពីរទាំងនេះអញ្ចឹង»។

ឥឡូវនេះ អ្នកស្រី ហ្គាណា តែងតែព្យាយាមរកឱកាសដើម្បីចែករំលែក ខព្រះគម្ពីរប្រចាំថ្ងៃ នៅគ្រប់ទីកន្លែងដែលគាត់ទៅ។ គាត់បានបង្ហោះព្រះបន្ទូល នៅលើប្រព័ន្ធអនឡាញ ដើម្បីលើកទឹកចិត្ដដល់សហគមន៍របស់គាត់។ ហើយគាត់និយាយអំពីអត្ថបទព្រះគម្ពីរ នៅឯកន្លែងគាត់ធ្វើការ ជាមួយនឹងមិត្ដរួមការងារ ហើយនិងអតិថិជនរបស់គាត់។ 

រឿងរបស់អ្នកស្រី គ្រាន់តែជាឧទាហរណ៍មួយ ពីអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចធ្វើទៅបាន តាមរយៈរូបយើងម្នាក់ៗប៉ុណ្ណោះ។ ស្ថានភាពអាចផ្លាស់ប្រែ អារម្មណ៍អាចធ្លាក់ចុះឡើង មនុស្សម្នាអាចឱ្យយើងខកចិត្ដ ឬបោះបង់យើងចោល—ប៉ុន្តែព្រះបន្ទូលនៃព្រះជាម្ចាស់ នៅបន្តគង់នៅ ស្ថិតស្ថេរ អស់កល្បជារៀងរហូត។ ហើយដោយហេតុដូច្នេះហើយ បានជាយើងអាចទទួលបាននូវសុខសន្ដិភាព និងក្ដីសង្ឃឹម ហួសលើសពីស្ថានភាពទាំងឡាយរបស់យើង។ ដោយព្រោះតែនៅពេលណាដែលយើងអនុញ្ញាតឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ជ្រាបចូលទៅក្នុងដួងចិត្ដនៃយើង នោះព្រះបន្ទូលនឹងបន្តគង់នៅទីនោះជានិច្ច។ 

នៅថ្ងៃនេះ ចូរទូលសូមដល់ព្រះជាម្ចាស់ ដើម្បីសូមព្រះអង្គនាំនូវព្រះបន្ទូលទ្រង់ឱ្យពេញដោយជីវិត មាននៅក្នុងរូបអ្នក តាមរយៈសេចក្ដីអធិស្ឋាននេះ៖ 

ឱ ព្រះអម្ចាស់អើយ! ព្រះអង្គបានបង្កើតទូលបង្គំ ហើយព្រះអង្គក៏ស្គាល់រូបទូលបង្គំដែរ។ មានតែព្រះអង្គតែមួយប៉ុណ្ណោះ ដែលអាចមានព្រះចេស្ដាក្នុងការបំផ្លាស់បំប្រែជីវិតរបស់ទូលបង្គំ។ ហេតុដូច្នេះ នៅថ្ងៃនេះ ទូលបង្គំសូមទូលព្រះអង្គ សូមសម្របជីវិតរបស់ទូលបង្គំឱ្យត្រង់តាមព្រះបន្ទូលរបស់ព្រះអង្គ។ មិនថាទូលបង្គំជួបប្រទះអ្វីក៏ដោយ សូមប្រទានឱ្យទូលបង្គំ មាននូវសេចក្ដីក្លាហាន ដើម្បីឱ្យទូលបង្គំអាចបន្តនៅស្មោះទៀងត្រង់ចំពោះព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីឱ្យទូលបង្គំអាចប្រកាសពីសេចក្ដីពិត និងសេចក្ដីស្រឡាញ់របស់ព្រះអង្គ ទៅដល់មនុស្ស ដែលព្រះអង្គបានដាក់មកក្នុងជីវិតរបស់ទូលបង្គំ។ សូមចាក់ឫសនៃជំនឿរបស់ទូលបង្គំ ឱ្យបានដុះលូតលាស់យ៉ាងជ្រៅ នៅក្នុងខណៈពេលដែលទូលបង្គំចូលទៅជិតព្រះអង្គ។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។

*ឈ្មោះត្រូវបានប្ដូរ ដើម្បីការពារដល់អត្តសញ្ញាណរបស់ម្ចាស់រឿងនេះ។

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

كلمة الله حية

ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះបន្ទូល ដោយសម្លឹងមើលឱ្យបានកាន់តែច្បាស់ ទៅក្នុងរបៀបដែលព្រះជាម្ចាស់កំពុងតែប្រើប្រាស់ព្រះគម្ពីរ ដើម្បីជះឥទ្ធិពលដល់ប្រវត្តិសាស្រ្ដ និងផ្លាស់ប្រែជីវិតនៅជុំវិញពិភពលោក។

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។