BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

ថ្ងៃទី 2 ក្នុងចំណោម 28 ថ្ងៃ

សេចក្តីសង្ឃឹមក្នុងព្រះគម្ពីរពឹងផ្អែកលើព្រះ​រាជលក្ខណៈរបស់ព្រះជាម្ចាស់ ដែលជាមូលដ្ឋានសម្រាប់ការជឿជាក់ថា អនាគតនឹងប្រសើរជាងបច្ចុប្បន្ន។ មនុស្សកាន់តែស្គាល់ព្រះ​រាជលក្ខណៈរបស់ព្រះជាម្ចាស់យ៉ាងណា  នោះពួកគេកកាន់តែមានសេចក្ដីសង្ឃឹមយ៉ាងនោះដែរ។ 

សូមអាន៖

ទំនុកតម្កើង ១៣០:១-៨

ឆ្លុះបញ្ចាំង៖

តើអ្នករៀបរៀងទំនុកតម្កើងនិយាយអំពីព្រះ​រាជ​លក្ខណៈរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច? 

តើលោកអ្នកមានអ្វីដែលត្រូវនិយាយអំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់?

តើអ្នករៀបរៀងទំនុកតម្កើងជឿថា ព្រះជាម្ចាស់នឹងធ្វើអ្វីសម្រាប់អ៊ីស្រាអែល?

​តើលោកអ្នកជឿថា ព្រះជាម្ចាស់នឹងធ្វើអ្វីសម្រាប់លោកអ្នក និងសហគមន៍របស់លោកអ្នក?

នៅសប្តាហ៍នេះ តើលោកអ្នកចង់ឃើញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលអត់ទោសនៅកន្លែងធ្វើការ នៅក្នុងជីវិត និងសហគមន៍របស់លោកអ្នកយ៉ាងដូចម្តេច? សូមរៀបចំចម្លើយរបស់លោកអ្នកជាពាក្យអធិស្ឋានទៅកាន់ព្រះអង្គ ឥឡូវនេះ។ ទ្រង់កំពុងស្ដាប់។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More

យើង​សូម​អរគុណ​ដល់ BibleProject ដែល​បាន​ផ្តល់​នូវ​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com