BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ
ភាពស្មោះត្រង់ពីអតីតកាលរបស់ព្រះជាម្ចាស់ជម្រុញឱ្យមានសេចក្តីសង្ឃឹមសម្រាប់អនាគត។ យើងអាចទន្ទឹងរង់ចាំដោយសេចក្តីសង្ឃឹម ដោយមើលថយក្រោយ ដើម្បីចងចាំថា តើព្រះជាម្ចាស់គួរឱ្យជឿជាក់ប៉ុណ្ណា។ ប្រសិនបើទ្រង់ស្មោះត្រង់កាលពីពេលនោះ ដូច្នេះតើមានមូលហេតុអ្វី ដែលទ្រង់មិនអាចស្មោះត្រង់បន្តទៀត?
សូមអាន៖
ហេព្រើរ ១០:២៣
ឆ្លុះបញ្ចាំង៖
សូមនឹកដល់របៀបជាក់លាក់បីយ៉ាង ដែលព្រះជាម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះលោកអ្នក និងសហគមន៍របស់លោកអ្នកកាលពីអតីតកាល។ នៅថ្ងៃនេះ តើការចងចាំរបស់លោកអ្នកអំពីសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់ផ្តល់សេចក្តីសង្ឃឹមដល់លោកអ្នកយ៉ាងដូចម្តេច?
សូមបង្វែរការឆ្លុះបញ្ចាំងទាំងនេះទៅជាការសន្ទនាជាមួយព្រះជាម្ចាស់។ សូមចែករំលែកនូវអ្វីដែលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះអង្គមានន័យចំពោះលោកអ្នក និងរបៀបដែលលោកអ្នកចង់ឃើញព្រះអង្គស្មោះត្រង់បន្តទៀត នៅថ្ងៃនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com