BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ
ពាក្យថាសេចក្ដីសុខសាន្ត ជាភាសាហេព្រើរអានថា សាឡូម ហើយពាក្យសាឡូមមិនមែនពណ៌នាត្រឹមតែអវត្តមាននៃជម្លោះនោះទេ គឺថែមទាំងពណ៌នាអំពីវត្តមាននៃការសម្រេចសព្វគ្រប់ ការផ្សះផ្សា និងយុត្តិធម៌ផងដែរ។
សូមអាន៖
សុភាសិត ១៦ៈ៧
ឆ្លុះបញ្ចាំង៖
សូមពិចារណាអំពីអ្វីដែលលោកអ្នកបានរៀននៅក្នុងព្រះគម្ពីរកន្លងមកនេះ។ សូមប្រាប់ពីទម្លាប់ប្រាំ (គំនិត សកម្មភាព ឬពាក្យ) ដែលលោកអ្នកជឿថា ធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។
តើលោកអ្នកគិតថា ទម្លាប់ទាំងនេះអាចធ្វើឱ្យមានសេចក្ដីសុខសាន្តជាមួយសត្រូវដោយរបៀបណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com