BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ
ព្យាការីអេសាយបានទន្ទឹងរង់ចាំការយាងមកដល់នៃស្តេចនាពេលអនាគត ដែលនឹងតាំងសញ្ញាជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។ រាជ្យរបស់ព្រះអង្គនឹងកែតម្រូវកំហុសទាំងអស់ ហើយព្យាបាលការបាក់បែកទាំងអស់។
សូមអាន៖
អេសាយ ៩:៦-៧
ឆ្លុះបញ្ចាំង៖
ពេលលោកអ្នកសង្កេតមើលអត្ថបទគម្ពីរនេះ តើពាក្យ ឬឃ្លាណាមួយ ដែលលេចធ្លោជាងគេចំពោះលោកអ្នក? យោងតាមអត្ថបទគម្ពីរនេះ តើស្ដេចនៃសេចក្ដីសុខសាន្តគ្រប់គ្រង រាជនគររបស់ព្រះអង្គយ៉ាងដូចម្តេច? តើលោកអ្នកអាចជួយនាំមកនូវការគ្រប់គ្រងដោយសេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ នៅកន្លែងដែលលោកអ្នកមានឥទ្ធិពលយ៉ាងដូចម្ដេច? អធិស្ឋានសូមស្ដេចនៃសេចក្ដីសុខសាន្តគ្រប់គ្រងលើលោកអ្នក និងតាមរយៈលោកអ្នកនៅក្នុងសប្ដាហ៍នេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com