BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

ថ្ងៃទី 11 ក្នុងចំណោម 28 ថ្ងៃ

ព្យាការីអេសាយបានទន្ទឹងរង់ចាំការយាងមកដល់របស់ស្តេចនៃសេចក្តី​សុខ​សាន្ត គឺស្ដេចដែលសោយរាជ្យដោយនាំមកនូវសាឡូមអស់កល្បជានិច្ច។ ពាក្យរបស់ព្យាការីអេសាយបានសម្រេចសព្វគ្រប់តាមការយាងមកដល់របស់ព្រះយេស៊ូវ។ នេះជាមូលហេតុសំខាន់ដែលទេវតាពណ៌កំណើតរបស់ព្រះយេស៊ូវថាជា''សេចក្ដីសុខសាន្តនៅផែនដី''។ 

សូមអាន៖

លូកា ២:៩-១៥​ 

ឆ្លុះបញ្ចាំង៖

​​​​​តើលោកអ្នកគិតថា ហេតុអ្វីបានជាព្រះជាម្ចាស់ប្រកាសអំពីការយាងមកដល់របស់ស្ដេច ប្រាប់គង្វាល ដែលគ្មានអ្នកណាស្គាល់អ៊ីចឹង? តើរឿងនេះប្រាប់អ្វីដល់លោកអ្នកអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងព្រះរាជ្យរបស់ព្រះអង្គ? សូមស្រមៃថា លោកអ្នកកំពុងនៅទីនោះជាមួយពួកគង្វាលនៅយប់នោះ។​ តើអ្នកមានអារម្មណ៍ដូចម្ដេច?​ តើលោកអ្នកនឹងឆ្លើយតបយ៉ាងដូចម្តេច? សូមកត់សម្គាល់ពាក្យ “ស្ថានដ៏ខ្ពស់បំផុត” និងពាក្យ “ផែនដី” នៅពេលទេវតាប្រកាសដោយថ្វាយបង្គំ។ ពេលព្រះយេស៊ូវចាប់កំណើត តើមានអ្វីមកពីស្ថានដ៏ខ្ពស់ចុះមកផែនដី?​ តើដំណឹងល្អនេះមានន័យដូចម្ដេច? សូមឱ្យការឆ្លុះបញ្ចាំងរបស់លោកអ្នកជំរុញឱ្យមានការអធិស្ឋាន ដើម្បីបញ្ចេញអារម្មណ៍កោតសរសើរ និងដឹងគុណរបស់លោកអ្នក។

អត្ថបទគម្ពីរ

ថ្ងៃ 10ថ្ងៃ 12

អំពី​គម្រោងអាន​នេះ

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។

More

យើង​សូម​អរគុណ​ដល់ BibleProject ដែល​បាន​ផ្តល់​នូវ​ផែនការ​នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com