BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់គំរូ
សុទិដ្ឋិនិយមជ្រើសរើសស្វែងយល់ពីរបៀប ដែលកាលៈទេសៈអាចធ្វើឱ្យមានផលល្អបំផុត។ ប៉ុន្តែ សេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរមិនពឹងផ្អែកលើកាលៈទេសៈទេ។ តាមពិត មនុស្សដែលមានសង្ឃឹមនៅក្នុងព្រះគម្ពីរ ច្រើនតែប្រឈមមុខនឹងគ្រារងទុក្ខលំបាកដោយគ្មានសញ្ញាបង្ហាញថា អ្វីៗនឹងប្រសើរឡើងទេ ប៉ុន្តែ ពួកគេនៅតែជ្រើសរើសសេចក្តីសង្ឃឹម។ ឧទាហរណ៍៖ ព្យាការីមីការបស់អ៊ីស្រាអែលបានរស់នៅក្នុងភាពអយុត្តិធម៌ និងអំពើអាក្រក់ ប៉ុន្តែលោកសង្ឃឹមលើព្រះជាម្ចាស់ ។
សូមអាន៖
មីកា ៧:៦-៨
ឆ្លុះបញ្ចាំង៖
សូមកត់សម្គាល់ពីបញ្ហាមួយចំនួនដែលលោកមីកាកត់ត្រានៅក្នុងខ ៦ និងរបៀបដែលលោកឆ្លើយតបនៅក្នុងខ ៧ និង ៨ តើមានបញ្ហាអ្វីខ្លះ ដែលនៅជុំវិញលោកអ្នក ឥឡូវនេះ?
នៅថ្ងៃនេះ តើការឆ្លើយតបរបស់លោកមីកាលើកទឹកចិត្ត ឬជម្រុញលោកអ្នក យ៉ាងដូចម្តេច?
សូមចំណាយពេលបន្តិច ដើម្បីទូលឡើងវិញនូវពាក្យអធិស្ឋានរបស់លោកមីកាទៅកាន់ព្រះជាម្ចាស់។ ទ្រង់ស្តាប់ឮអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការយាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុងការអបអរសារទរចំពោះការយាងមកដល់របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពីពាក្យថា សេចក្តីសង្ឃឹម សេចក្តីសុខសាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។
More
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://bibleproject.com