ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ
“អ្នកនឹងមិនឯកកោឡើយ”
ជារឿយៗគេតែងនិយាយថា ជីវិតគឺប្រកបទៅដោយរឿងរ៉ាវជាច្រើន ឡើងហើយនឹងចុះ។ ពេលវេលាសប្បាយរីករាយ និងសេចក្តីសន្យា លាយឡំជាមួយនឹងពេលវេលានៃការប្រកួតប្រជែងជាច្រើន និងភាពសង្ស័យ។ ជីវិតមិនមែនដូចជាការចេះតែឡើងទៅដល់កំពូលនោះឡើយ លើសពីនេះវាគឺជាដំណើរផ្សងព្រេងមួយដែលមានទាំងភ្នំ និងជ្រលងភ្នំ។ មនុស្សគ្រប់គ្នា ទាំងអ្នកជឿ និងអ្នកមិនជឿដូចគ្នា ឆ្លងកាត់ជីវិតដែលមានឡើង និងចុះ។
ប៉ុន្តែក្នុងនាមយើងជាគ្រិស្តបរិស័ទ យើងមានសេចក្តីសន្យាដ៏អស្ចារ្យពីព្រះជាម្ចាស់ ដែលថាយើងមិនដែលប្រឈមនឹងជ្រលងភ្នំក្នុងជីវិតតែម្នាក់ឯងឡើយ។ នេះគឺជាព្រះបន្ទូលលើកទឹកចិត្តរបស់ព្រះអង្គសម្រាប់យើង:
“ចូរមានកម្លាំង និងចិត្តក្លាហានកុំភ័យខ្លាចឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត។ ” ទុតិយកថា ៣១:៦
សេចក្តីពិតគឺថាយើងត្រូវការព្រះវត្តមានរបស់ព្រះជាម្ចាស់ ទាំងពេលដែលយើងជួបការប្រឈមផ្សេងៗ និងពេលវេលានៃជ័យជំនះ។ ការដែលដឹងថាព្រះជាម្ចាស់គង់នៅជាមួយ នោះយើងអាចប្រឈមមុខជាមួយនឹងដំណាក់កាលផ្សេងៗនៅក្នុងជីវិត។ គឺជាចំនុចមួយជួយយើងឆ្ពោះទៅរកភាពជោគជ័យ ជាជាងការដកថយឆ្ពោះទៅរកភាពអស់សង្ឃឹម។
គ្មានភ្នំណាមួយដែលធំ ឬក៏ជ្រលងភ្នំទាបពេក ដែលព្រះជាម្ចាស់មិនអាចមកជួបយើងបាននោះឡើយ។ មិនថាកាល:ទេស:របស់យើងយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់ ហើយទ្រង់គង់នៅជាមួយយើងរហូត។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ចាស់នៅក្នុងផែនការនេះ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។
More
យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា:
http://www.twenty20faith.org/yvdev2/#googtrans (km)